នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc |
សន្និសីទកំពូលក្រុម G7 ឆ្នាំ២០១៨ ត្រូវបានប្រារព្ធនៅ Charlevoix ទីក្រុង Quebec ប្រទេសកាណាដាដោយមានការចូលរួមរបស់ប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ចំនួន៧ រួមមានប្រទេស ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស បារាំង អាល្លឺម៉ង់ កាណាដានិងអ៊ីតាលីរួមទាំងសហភាពអឺរ៉ុប។ មុននឹងប្រព្រឹត្តទៅសន្និសីទកំពូលក្រុម G7 ប្រទេសម្ចាស់ផ្ទះ កាណាដានឹងរៀបចំសន្និ សីទថ្នាក់រដ្ឋមន្ត្រីនិងកិច្ចប្រជុំដទៃជាច្រើនទៀតដើម្បីធ្វើការពិគ្រោះយោបល់នូវបញ្ហាពាក់ព័ន្ធនឹងរបៀបវារៈនៃសន្និសីទនេះ។
សន្និសីទកំពូលក្រុម G7 នឹងប្រារព្ធនាថ្ងៃទី៩មិថុនា ដោយមានការចូលរួមរបស់ប្រទេសក្រុម G7 សហភាពអឺរ៉ុបនិងប្រទេសក្នុងនាមជាភ្ញៀវកិត្តិយស រួមមានៈវៀតណាម អាហ្សង់ទីន បង់ ក្លាដេស ហៃទី ចាម៉ៃកា កេនយ៉ា ហ្វ្រិកខាងត្បូង រ៉្វាន់ដា សាម័រ សេណេហ្គាល់ Seychelles និងអង្គការអន្ដរជាតិមួយចំនួន៕