នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅក្នុងពិធីប្រារព្ធកិច្ចប្រជុំកំពូល ASEM 12 |
ថ្លែងនៅក្នុងពិធីបើក ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានកោតសរ សើរនូវសមិទ្ធផលនៃវេទិកានេះ ចាប់តាំងពីកិច្ចប្រជុំ ASEM 11 ដែលបានប្រារព្ធ ធ្វើ ឡើងនៅប្រទេសម៉ុងហ្គោលីកាលពីឆ្នាំ២០១៦ ព្រមទាំង លើកកម្ពស់នូវតួនាទីរបស់ ASEM ក្នុងនាមជាយន្តការសហប្រតិបត្តិការឈានមុខរវាងទ្វីបទាំងពីរ ដែលបានរួមចំណែក រក្សាសន្តិភាព សន្តិសុខនិងស្ថេរភាពនៅក្នុងតំបន់និងលើពិភពលោក។
ក្រោមមូលបទ “អាស៊ីនិងអឺរ៉ុប: ភាពជាដៃគូសកលសម្រាប់ឆ្លើយតបទៅនឹងបញ្ហាប្រឈមសកល” កិច្ចប្រជុំកំពូល ASEM លើកទី 12 មានគោលបំណង កំណត់ទិសដៅ ទស្សនវិស័យសហប្រតិបត្តិការសម្រាប់ ASEM ក្នុងទសវត្សរ៍ថ្មីដោយឈរលើសសរស្តម្ភទាំងបីគឺការសន្ទនានយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដទៃទៀតផងដែរ។
មុននោះនារសៀលថ្ងៃទី១៨ខែតុលា ក្នុងឱកាសនៃកិច្ចប្រជុំកំពូល ASEM 12 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាទ្វេភាគីដាច់ដោយឡែកជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang និង នាយករដ្ឋមន្ដ្រីន័រវែស Erna Solberg។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីចិន លោក Li Keqiang (រូបថតៈ Chinhphu.vn) |
ក្នុងជំនួបពិភាក្សាជាមួយលោក Li Keqiang នាយករដ្ឋមន្ត្រីនៃសាធានរណរដ្ឋប្រជាមានិតចិន នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍថ្មីនៃទំនាក់ទំនងទ្វេភាគីនិងសុច្ឆន្ទៈដ៏វិជ្ជមាន របស់ចិនក្នុងការជម្រុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងទៅ។ នាយករដ្ឋមន្ត្រី វៀតណាមលោក Nguyen Xuan Phuc បានស្នើថា នាពេលខាងមុខនេះ ភាគីទាំងពីរបន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូ ការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីរ ជាពិសេសគឺសម្របសម្រួលការនាំចូលយ៉ាងងាយស្រួលក៏ដូចជាពង្រីកទីផ្សារសម្រាប់ទំនិញវៀតណាមផងដែរ។
ចំណែកលោក Li Keqiang បានមានបំណងថា ភាគីទាំងពីរនឹងចាប់យកឱកាសដើម្បីជំរុញកិច្ចសហប្រតិបត្តិការដោយទទួលបានអត្ថប្រយោជន៍ពីគ្នាទៅវិញទៅមក លើគ្រប់វិស័យ រក្សាសន្តិភាពនិងស្ថេរភាពនៅក្នុងសមុទ្រខាងកើត; រួមចំណែកដល់ករជម្រុញទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់ជ្រុងជ្រោយ វៀតណាម-ចិនឲ្យមានការអភិវឌ្ឍប្រកបដោយស្ថិរភាព។
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាមួយនាយករដ្ឋមន្ត្រីន័រវែស លោកស្រី Erna Solberg (រូបថតៈ Chinhphu.vn) |
ក្នុងជំនួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីន័រវែស Erna Solberg ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្ត្រីទាំងពីររូបបានព្រមព្រៀងគ្នាថា ត្រូវពង្រឹងថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនយោបាយ - ការទូត សេដ្ឋកិច្ច- ពាណិជ្ជកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា និងការពារជាតិ សន្តិសុខ ... ជាពិសេស បន្តសម្របសម្រួលនិងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃសមុទ្រ ដោយឯកភាពថា មិនត្រឹមតែអភិរក្សប៉ុណ្ណោះទេ ថែមទាំងត្រូវអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ ហើយដើម្បីសម្រេចបានគោលដៅនេះគឺត្រូវរក្សាសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់នីមួយៗ ឈរលើច្បាប់អន្តរជាតិនិងគោលការណ៍ជាមូលដ្ឋានរបស់អង្គការសហប្រជាជាតិ៕