នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បញ្ចប់យ៉ាងល្អប្រសើដំណើរទស្សនកិច្ចនៅកម្ពុជា

Theo VOVWORLD -
Chia sẻ
Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី១៤មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរាជ​រដ្ឋាភិបាល​កម្ពុជាសម្ដេចតេជោហ៊ុនសែនបានអញ្ចើញចូលរួមពិធីបើកសម្ភោធន៍​សាងសង់ស្ពាន Long Binh-ជ្រៃធំ
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បញ្ចប់យ៉ាងល្អប្រសើដំណើរទស្សនកិច្ចនៅកម្ពុជា - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រកម្ពុជានរោត្តមសីហមុនី (VOV)

        Vovworld-ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី១៤មករា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរាជ​រដ្ឋាភិបាល​កម្ពុជាសម្ដេចតេជោហ៊ុនសែនបានអញ្ចើញចូលរួមពិធីបើកសម្ភោធន៍​សាងសង់
ស្ពាន Long Binh-ជ្រៃធំ តភ្ជាប់ខេត្ត An Giang (វៀតណាម) ជាមួយខេត្ត​កណ្ដាល
របស់កម្ពុជា។ ​នេះជាសំណង់មានចរិតលក្ខណៈនិមិត្តរូបដ៏រស់រវើកនៃ​ទំនាក់ទំនង
សហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ប្រជាជាតិទាំងពីរ
វៀតណាម-កម្ពុជា។

        នាព្រឹកថ្ងៃដ៏ដែល នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បាន​អញ្ចើញ​មក​ដាក់​កម្រងផ្កានៅស្ដូបយុទ្ធជនស្ម័គ្រចិត្តវៀតណាមនៅរាជធានីភ្នំពេញ។

        នារសៀលថ្ងៃដ៏ដែល មុនពេលចាកចេញពីភ្នំពេញបញ្ចប់ដំណើរទស្សនកិច្ច​
យ៉ាង​ល្អប្រសើរ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចូលថ្វាយបង្គំគាល់ព្រះ​មហាក្សត្រ​កម្ពុជានរោត្តមសីហមុនី៕

ប្រតិកម្មទៅវិញ