|
នាយករដ្ឋមន្ត្រីវៀតណាមមកអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ (VOV) |
Vovworld-ក្នុងឱកាសរំលឹកខួបលើកទី៤៥នៃទិវាមរណៈភាពរបស់លោក
ប្រធានហូជីមិញ (ទី២កញ្ញា) និងក៏ជាលើកទី៤៥ឆ្នាំអនុវត្តមតកសាសន៍របស់
លោក នាព្រឹកថ្ងៃទី១៦សីហា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានមកអុធធូបនៅអាគ៌ាលេខ៦៧ក្នុងមណ្ឌលកេរ៌្តដំណែលលោកប្រធានហូជីមិញក្នុងក្របខ័ណ្ឌវិមានប្រធានរដ្ឋ។
បន្ទាប់ពីអុធធូបរំលឹកវិញ្ញាណក្ខ័ន្ធ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានសាកសួរសុខទុក្ខចលនាកម្មាភិបាលបុគ្គលិកមណ្ឌលកេរ៌្តដំណែលលោក
ប្រធានហូជីមិញ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung មានបំណងកម្មាភិបាលបុគ្គលិកមណ្ឌលកេរ៌្តដំណែលបន្តធ្វើល្អការឧទ្ទេសនាមជាមួយប្រជាជនទូទាំងប្រទេសនិងមិត្តភក្តិភ្ញៀវអន្តរជាតិយល់យ៉ាងជ្រាលជ្រៅអំពីជីវិតនិងបុព្វហេតុរបស់លោកប្រធានហូជីមិញ៕