នាយករដ្ឋមន្ត្រីវៀតណាមផ្តល់សច្ចាប័នលើការដំឡើងច្រកទ្វារព្រំដែន Tan Nam ខេត្ត Tay Ninh ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិ (រូបថត៖ vov.vn) |
ច្រកទ្វារព្រំដែន Tan Nam ចំណុះភូមិ Tan Nam ឃុំ Tan Binh ស្រុក Tan Binh ខេត្ត Tay Ninh។ ទល់មុខព្រំដែនច្រកទ្វារព្រំដែន Tan Nam គឺជាច្រកទ្វារអន្តរជាតិម៉ឺន ជ័យ ចំណុះឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវេង (កម្ពុជា) ដែលត្រូវបានភាគីកម្ពុជាដំឡើងកាលពីឆ្នាំ ២០១៤។ ច្រកទ្វារព្រំដែន Tan Nam - ម៉ឺនជ័យ មានចម្ងាយពីទីក្រុងហូជីមិញប្រមាណ ១៥០ គីឡូម៉ែត្រ ហើយមានចម្ងាយពីទីក្រុងភ្នំពេញនៃប្រទេសកម្ពុជាប្រមាណ ១៣០ គីឡូម៉ែត្រ។
ការដំឡើងច្រកទ្វារព្រំដែន Tan Nam ឲ្យក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិនឹងបង្កលក្ខណៈងាយស្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងជួយឲ្យប្រជាជននិងមធ្យោ បាយយានជំនិះនៃប្រទេសទាំងពីរអាចធ្វើដំណើរឆ្លងដែនកាន់តែរលូន ផងដែរ៕