នាយករដ្ឋមន្ត្រីវៀតណាមបានទៅចូលរួមសន្និសីទមេគ្គង-ជប៉ុន

Thanh Chung Theo VOV -
Chia sẻ
(VOV)-ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន  
Yoshihiko Noda នាថ្ងៃ​ទី១៩មេសា នាយករដ្ឋមន្ត្រីវៀត 
ណាម Nguyen Tan Dung បានដឹកនាំគណៈ​ប្រតិភូ​វៀត 
ណាមទៅទីក្រុង​តូក្យូ-ជប៉ុន ចូលរួមសន្និសីទជាន់ខ្ពស់ 
មេគ្គង-ជប៉ុនលើកទី៤​ដែលប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២០និង២១មេសា។
នាយករដ្ឋមន្ត្រីវៀតណាមបានទៅចូលរួមសន្និសីទមេគ្គង-ជប៉ុន  - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានដឹកនាំគណៈប្រតិភូវៀតណាមទៅទីក្រុងតូក្យូ-ជប៉ុន ចូលរួមសន្និសីទជាន់ខ្ពស់មេគ្គង-ជប៉ុនលើកទី៤


(VOV)- ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន Yoshihiko Noda
នាថ្ងៃ​ទី១៩មេសា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បានដឹកនាំ
គណៈ​ប្រតិភូ​វៀតណាមទៅទីក្រុង​តូក្យូ-ជប៉ុន ចូលរួមសន្និសីទជាន់ខ្ពស់
មេគ្គង-ជប៉ុនលើកទី៤​ដែលប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី២០និង
២១មេសា។ នៅសន្និសីទ នាយករដ្ឋមន្ត្រី Nguyen Tan Dung រួមជាមួយ​
ថ្នាក់​ដឹក​នាំបណ្ដាប្រទេសមេគ្គងនិង​ជប៉ុននឹងពិភាគ្សាអំពីយុទ្ធសាស្ត្រតូក្យូ
ដើម្បីជំនួសឲ្យសេចក្តីថ្លែងការ​តូក្យូនៅសន្និសីទ​ជាន់ខ្ពស់មេគ្គង-ជប៉ុនលើក
ទី១មុននេះ៤ឆ្នាំ។​ ប្រសិនបើបានអនុម័ត្តនោះ យុទ្ធសាស្ត្រតូក្យូនឹងជាផែនគ្រឹះ របស់កិច្ចសហប្រតិបត្តិការរវាងមេគ្គងនិងជប៉ុនក្នុង​ដំណាក់កាលថ្មី ជាមួយ ចំណុចស្នូលគឺបង្កើនការតភ្ជាប់របស់មហាអនុដំបន់មេគ្គង កិច្ច​សហប្រតិបត្តិការ
រួមអភិវឌ្ឍន៍​រវាងបណ្ដាប្រទេសមហាអនុដំបន់ទន្លេមេគ្គងជាមួយ​ជប៉ុន ទន្ទឹមនឹង នោះលើកកំពស់ជីវភាពរស់នៅរបស់​ប្រជាជន ធានាសន្តិសុខមនុស្សក៏ដូច​ជា​ចរិតលក្ខណៈចីរភាពរបស់បរិស្ថាន។ ក៏នៅសន្និសីទនេះដែរ នាយករដ្ឋមន្ត្រី
Nguyen Tan Dung នឹងមានបទថ្លែមមតិសំខាន់អំពីទឹសដៅសហប្រតិបត្តិការ
ក៏​ដូចជាលើក​ឡើង​បណ្ដាអាទិភាពរបស់វៀតណាមក្នុងក្របខ័ណ្ឌកិច្ច
សហប្រតិបត្តិការមេគ្គង-ជប៉ុន។ នាយករដ្ឋមន្ត្រីក៏នឹងមានជំនួបជាមួយមន្ត្រី
ជាន់ខ្ពស់ រដ្ឋាភិបាលជប៉ុន បណ្ដាសម្ព័ន្ធ​ក្រុមហ៊ុន អង្គការសេដ្ឋកិច្ចធំៗរបស់ ជប៉ុនសំដៅបង្កើនការយល់ដឹងនិងជំរុញទំនាក់​ទំនងដៃគូរ​យុទ្ធសាស្ត្រវៀត
ណាម-ជប៉ុនកាន់តែស៊ីជម្រៅជាក់ស្ដែងនិងមាន​ប្រសិទ្ធភាព​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃ៕

ប្រតិកម្មទៅវិញ