នាយករដ្ឋមន្ត្រីវៀតណាមនិងនាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួមបុណ្យតេតសហគមន៍អំណរឆ្នាំថ្មី ឆ្នាំច សំរិទ្ធស័ក

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី៤កុម្ភៈនៅរដ្ឋធានី វៀងច័ន្ទប្រទេសឡាវ ស្ថានទូតវៀតណាមប្រ ចាំនៅឡាវ បានរួមសហការជាមួយស្ថាប័នទាក់ទិននានារបស់វៀតណាម រៀបចំបុណ្យ តេតសហគមន៍ និទាឃរដូវឆ្នាំច សំរិទ្ធស័ក ២០១៨ ក្រោមប្រធានបទ “សហគមន៍សាមគ្គី រួមដៃកសាង ប្រទេសឡាវសម្បូររុងរឿងនិងឆ្ពោះទៅមាតុប្រទេសវៀតណាម”។ 
នាយករដ្ឋមន្ត្រីវៀតណាមនិងនាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួមបុណ្យតេតសហគមន៍អំណរឆ្នាំថ្មី ឆ្នាំច សំរិទ្ធស័ក  - ảnh 1

នាយករដ្ឋមន្ត្រីវៀតណាមនិងនាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួមបុណ្យតេតសហគមន៍អំណរឆ្នាំថ្មី ឆ្នាំច សំរិទ្ធស័ក ២០១៨

នេះជាពិធីជួប សំណេះសំណាល ទទួលបុណ្យតេតប្រពៃណី បានប្រព្រឹត្តទៅដោយមានសកម្មភាព វប្បធម៌ សិល្បៈអំណរឆ្នាំថ្មីនិងនឹករលឹកដល់មាតុប្រទេសរបស់សហគមន៍ជនវៀត ណាមនៅឡាវ។ ជាពិសេស ក្នុងពិធីនេះ មានវត្តមាននាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងលោក ជំទាវ រួមទាំងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរទៀតផង។

        អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ ធ្ងន់ទៅលើចំណងសាមគ្គីភាព មិត្តភាពពិសេសវៀតណាម-ឡាវ។ លោកអញ្ជើញផ្តល់ អនុសាសន៍យ៉ាងដូច្នេះថា៖

        “យើងទាំងអស់សុទ្ធតែបានស្គាល់នូវទំនាក់ទំនងប្រពៃណីពិសេស វៀតណាម-ឡាវ ជាទំនាក់ទំនងជិតស្និទ្ធពិសេសមានតែមួយលើពិភព លោក។ ការរក្សា ពង្រឹងនិង ពង្រីកទំនាក់ទំនងនោះ គឺមានអត្ថន័យសំខាន់សម្រាប់ការអភិវឌ្ឍបុព្វហេតុបដិវត្តន៍ របស់វៀតណាមនិងឡាវ។ ក្នុងឱកាសនិទាឃរដូវឆ្នាំច សំរិទ្ធស័ក ២០១៨កំពុងខិតជិត មកដល់និងទទួលចូលឆ្នាំថ្មីប្រពៃណីវៀតណាមនោះ ខ្ញុំសូមផ្ញើសេចក្តីជូនពរឆ្នាំថ្មីជួបតែសេចក្តីសុខបរិបូរណ៍ សុភមង្គលនិងជោគជ័យគ្រប់ភារកិច្ច ដល់នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និងលោកជំទាវ រួមទាំងអាណិកជន កម្មាភិបាលស្ថានទូត វៀតណាមប្រចាំនៅឡាវ បន្តរួមចំណែកទៅក្នុងទំនាក់ទំនងពិសេសវៀតណាម-ឡាវ ឡាវ-វៀតណាមផងដែរ”។

នាយករដ្ឋមន្ត្រីវៀតណាមនិងនាយករដ្ឋមន្ត្រីឡាវអញ្ជើញចូលរួមបុណ្យតេតសហគមន៍អំណរឆ្នាំថ្មី ឆ្នាំច សំរិទ្ធស័ក  - ảnh 2ទិដ្ឋភាពនៃពិធីបុណ្យ 

        រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith បានសម្តែងក្តី សោមនស្សរីករាយដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍ពោរពេញទៅដោយមិត្តភាព សាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រីឡាវជឿជាក់ថា ចំណងសាមគ្គីភាព មិត្តភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំង ពីរនឹងទទួលបានផ្លែផ្កាជានិរន្ត៕

ប្រតិកម្មទៅវិញ