(VOVworld) – នាថ្ងៃទី ២៧ មិនា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើជាអាធិបតីសន្និសីទបូកសករុប ២៥ ឆ្នាំទាក់ទាញទុនវិនិយោគ ផ្ទាល់ពីបរទេស
ចូលមកវៀតណាមនៅទីក្រុងហាណូយ។ គោលដៅនៃសន្និសីទនេះគឺសំដៅវាយតំលៃ
លទ្ធិផលនៃការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេសចូលមកវៀតណាម ក្នុងរយៈពេល
២៥ ឆ្នាំកន្លងមក និងពិភាក្សាអំពីបញ្ហាលំបាកសាកល្បងដែលត្រូវជំនះពុះពារដើម្បីពង្រីក
ខ្លាំងជាងទៀតកាទាក់ទាញវិនិយោគបរទេសក្នុងដំណើរការជំរុញឧស្សហូបនីយកម្មនិង
ទំនើបភាវូបនីយកម្មប្រទេសជាតិ។ ថ្លែងមតិក្នុងសន្និសីទរដ្ឋមន្ត្រីក្រសួងផែកនការនិង
វិនិយោគវៀតណាម លោក Bui Quang Vinh បានសង្កត់ធ្ងន់ថា៖ ក្នុងរយៈពេល ២៥ ឆ្នាំ
កន្លងទៅការវិនិយោគបរទេសចូលមកវៀតណាមបានដើរតួនាទីសំខាន់ក្នុងការជំរុញ
ដំណើរការផ្ទេប្តូរចណាសម្ព័ន្ធខឿនសេដ្ឋកិច្ចតាមទិសឧស្សាហូបនីយកម្មបង្កើតការងារ
ធ្វើបង្កើនតំលៃប្រាក់នាំចេញ ជាដើម។ ក្នុងកាលៈទេសៈ សេដ្ឋកិច្ចសកលនាបច្ចុប្បន្នជួប
ការលំបាកជាច្រើន វៀតណាមត្រូវបំប្រឹងប្រែង អស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បី
ប្រគួតប្រែងជាមួយបណ្ដាប្រទេសក្នុងតំបន់ លើវិស័យទាក់ទាញទុនវិនិយោគផ្ទល់ពី
បរទេស។
|
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើជាអាធិបតីសន្និសីទបូកសករុប ២៥ ឆ្នាំទាក់ទាញទុនវិនិយោគ ផ្ទាល់ពីបរទេសចូលមកវៀតណាមនៅទីក្រុងហាណូយ។
Image: VOV Online) |
ក្រោយរយះពេល ២៥ឆ្នាំបើកទ្វា ដល់ថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០១២ វៀតណាមបាន មានគំរោងការណ៍ចំនួន ១៤ពាន់គំរោង មានសុពលភាពជាមួយចំនួនទុនចុះឈ្មោះ ចំនួនជាង ២១០ ពាន់លានដុល្លារអាមេរិក៕