នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាអតីតនាយករដ្ឋមន្ត្រីជប៉ុន

Chia sẻ
Vovworld-នារសៀលថ្ងៃទី១៤កញ្ញានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung 
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាអតីតនាយករដ្ឋមន្ត្រីជប៉ុន - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបសន្ទនាអតីតនាយករដ្ឋមន្ត្រីជប៉ុន (vietnamplus.vn)

        Vovworld-នារសៀលថ្ងៃទី១៤កញ្ញានៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung បានទទួលជួបអតីត​នាយករដ្ឋ​
មន្ត្រីជប៉ុនលោក Hatoyama Yukio ក្នុងឱកាសលោកនិងគ្រួសារមកបំពេញ​ទស្សន
​កិច្ចនៅវៀតណាម។

        នៅពិធីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានថ្លែងអំណរគុណលោក
Hatoyama ក្នុងពេលមកដល់ទីក្រុងហាណូយដើម្បីចូលរួមសម្ភោធន៍បន្ទប់ពិនិត្យ
​ពហុព្យាបាល​វៀតណាម-ជប៉ុននិងជូនរថរុញដោយដៃចំនួន៥០គ្រឿងឲ្យកុមារ​ពិការដោយជាតិគីមីពូលព័រលឿងទុំ dioxin។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
អះអាងថា​វៀតណាមយកចិត្តទុកដាក់ជាពិសេសដល់ទំនាក់ទំនង​មិត្តភាព​ដៃគុរ
យុទ្ធសាស្ត្រជាមួយជប៉ុន មានបំណងនិងធ្វើអស់ពីកំលាំងកាយចិត្តរួមជា​មួយ​ជប៉ុនបន្តនាំទំនាក់ទំនងនៃប្រទេសទាំងពីរអភិវឌ្ឍន៦កាន់តែស៊ីជម្រៅ​ចីរភាព​ពី
មួយថ្ងៃទៅមួយថ្ងៃ។

        រីឯលោក Hatoyama បានអះអាងលើឋានៈរបស់ខ្លួនលោកនឹងធ្វើអស់ពី​កំលាំង
កាយចិត្តដើម្បីរួមចំណែកឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ស្ដីពី​បញ្ហា​ដំបន់និង
អន្តរជាតិ លោក Hatoyama បានចែករំលែកទស្សនៈដោះស្រាយ​ជំលោះ​ក្នុងដំបន់ ពិសេសគឺនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung ដោយ​សន្តិវិធីតាមច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី​ច្បាប់​សមុទ្រឆ្នាំ១៩៨២ មិនប្រើប្រាស់
ឬគំរាមកំហែងប្រើប្រាស់អំពើរហឹង្សាដោយ​ឯកតោភាគីក្នុងការដោះស្រាយជំលោះ
នានា៕

ប្រតិកម្មទៅវិញ