នាយករដ្ឋមន្ត្រីវៀតណាមទទួលជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុន PepsiCo Corporation ទទួលបន្ទុកតំបន់អាស៊ី អាស៊ីបូព៌ានិងអាហ្រ្វិកខាងជើង
|
នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសកម្មភាពរបស់ក្រុមហ៊ុន PepsiCo និងស្នើឲ្យក្រុមហ៊ុនបន្តពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តគម្រោងលើកកម្ពស់ផលិតភាពកសិផលជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀត ណាមរួមទាំងក្រុមគ្រួសារកសិករលើវិស័យដែលវៀតណាមឧត្តមភាព ដូច ជា ដំឡូង atiso និងតែ ជាដើម។ តាមនោះ រួមចំណែកបង្កើតកិច្ចសហប្រតិបត្តិការរវាងបណ្តាញចែកចាយ PepsiCo ជាមួយនឹង ផលិតផលប្រពៃណីរបស់វៀតណាម។
រីឯខ្លួនវិញ លោក Mike Spanos នាយកប្រតិបត្តិការក្រុមហ៊ុន PepsiCo ទទួលបន្ទុកតំបន់អាស៊ី មជ្ឈិមបូព៌ានិងអាហ្រ្វិកខាងជើង បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម និងនាយករដ្ឋមន្ត្រីដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់ក្រុមហ៊ុន PepsiCo ធ្វើសកម្មភាពនៅវៀត ណាមនាពេលកន្លងទៅ។ វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារអាទិភាពចំនួន ២០ របស់ក្រុមហ៊ុន PepsiCo នៅទូទាំងពិភពលោកនិងឈរលំដាប់ទី៨ក្នុងតំបន់ដែលលោក Mike Spanos ជាអ្នកទទួលខុសត្រូវ។ ក្រុមហ៊ុន PepsiCo តែងតែចង់វិនិយោគយូរអង្វែងនៅក្នុងប្រទេសវៀតណាមទាំងវិស័យភេសជ្ជៈនិងម្ហូបអាហារ រួមទាំងវិស័យមួយចំនួនផ្សេងទៀត៕