នាយករដ្ឋមន្ត្រីវៀតណាមដឹកនាំសន្និសីទអំពីការជំរុញដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត

Chia sẻ
(VOVWORLD) - នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា រដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាតហើយក្នុងរយៈពេលកន្លងមក ការងារនេះត្រូវបានគ្រប់កម្រិត ផ្នែក និងមូលដ្ឋានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់។
នាយករដ្ឋមន្ត្រីវៀតណាមដឹកនាំសន្និសីទអំពីការជំរុញដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត - ảnh 1ទិដ្ឋភាពនៃសន្និសីទ។ (រូបថត៖ VOV)

នារសៀលថ្ងៃទី៧ ខែតុលា នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីសន្និសីទស្ដីពីការជំរុញដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត - IUU; ការត្រៀមរៀបចំដើម្បីទទួលនិងធ្វើការជាមួយក្រុមអធិការកិច្ចនៃគណៈកម្មាធិការអឺរ៉ុប (EC) លើកទី៤។

សន្និសីទនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូរវាងទីស្នាក់ការរដ្ឋាភិបាល ជាមួយនឹងខេត្តក្រុងជាប់សមុទ្រចំនួន ២៨។ នៅក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា រដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាតហើយក្នុងរយៈពេលកន្លងមក ការងារនេះត្រូវបានគ្រប់កម្រិត ផ្នែក និងមូលដ្ឋានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់។ តាមនោះ បង្កើនការត្រួតពិនិត្យ ការឃ្លាំមើល និងការឃោសនាអប់រំ; កែលម្អស្ថាប័ន; សម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធ ដើម្បីត្រួតពិនិត្យ គ្រប់គ្រង និងចាត់ការលើករណីរំលោភបំពាន; ជំរុញការធ្វើវារីវប្បកម្ម កែច្នៃជលផល កាត់បន្ថយការនេសាទក្នុងធម្មជាតិ... លោកចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់៖

“មិនថាសហភាពអឺរ៉ុប (EU) ដកកាតលឿងដែរឬអត់ យើងនៅតែត្រូវធ្វើដោយសារការទទួលខុសត្រូវចំពោះប្រជាជន ប្រទេសជាតិ បរិស្ថាន និងកាតព្វកិច្ចអន្តរជាតិ។ បង្កើតរបរចិញ្ចិមជីវិតសម្រាប់ប្រជាជន ការពារបរិស្ថានសមុទ្រ បង្កើនការធ្វើវារីវប្បកម្ម និងកែច្នៃជលផល កាត់បន្ថយការនេសាទ លើកកម្ពស់មនសិការបស់ប្រជាជនក្នុងការអនុវត្តច្បាប់ ក៏ដូចជាការការពារបរិស្ថាន។ ទន្ទឹមនឹងនោះ បង្កើនការត្រួតពិនិត្យ ការឃ្លាំមើលរបស់កម្លាំងសមត្ថកិច្ច ហើយប្រតិបត្តិតាមច្បាប់ស្របតាមបទប្បញ្ញត្តិរបស់វៀតណាមនិងអន្តរជាតិ”៕

ប្រតិកម្មទៅវិញ