|
នាយករដ្ឋមន្ត្រីវៀតណាមជួបសន្ទនាជាមួយដំណាង JETRO នៅវៀតណាម |
(VOV)_នាថ្ងៃទី៧កុម្ភះ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Xuan Phuc បានអញ្ជើញជូបសន្ទនាជាមួយលោក Atsusuke Kawada ប្រធាន
ដំណាងអង្គការជំរុញពាណិជ្ជកម្មជប៉ុន ( JETRO) ប្រចាំនៅវៀតណាម។ នៅទីនេះ
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានថ្លែងអំណរគុណ និងស្វាគមន៍សុច្ឆន្ទះ
របស់ JETRO ដែលបានជួយឧបត្ថម្ភវៀតណាម រៀបចំសកម្មភាពជំរុញសហគ្រាស
ជប៉ុនវិនិយោគចូលមកវៀតណាម ។ នាយករដ្ឋមន្ត្រីក៏មានគោលបំណងថា៖ JETRO
នឹងចែករំលែកបទពិសោធន៍ ដើម្បីរួមជាមួយវៀតណាមរៀបចំព្រឹត្តិការណ៍នេះប្រ
កបដោយជោគជ័យ។
រីឯ លោក Atsusuke Kawada បានចាត់ទុកថា៖ទោះបីជាឈរលំដាប់ថ្នាក់ទីពីរ
ក្នុងចំណោមវិនិយោគិនបរទេសនៅវៀតណាមក្តី ប៉ុន្តែក្នុងឆ្នាំ ២០១៦ជប៉ុនមាន
គំរោងការណ៍វិនិយោគចំនួន៥៤៩ នៅវៀតណាម។ នេះជាតួរលេខធំមួយ ក្នុងចំ
ណោមវិនិយោគិនបរទេស ហើយបានសរអោយឃើញថា៖ ជប៉ុនយកចិត្តទុកដាក់
ជាច្រើនចំពោះទីផ្សារវៀតណាម។ លោកក៏បានអះអាងថា៖ JETRO នឹងរួមសហ
ការជិតស្និទ្ធជាមួយភាគីវៀតណាម ដើម្បីរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ៕