នាយករដ្ឋមន្ត្រីវៀតណាមជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅកម្ពុជា

Chia sẻ

(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នា​រសៀលថ្ងៃទី២៤មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញទៅសាកសួរសុខទុក្ខ 

នាយករដ្ឋមន្ត្រីវៀតណាមជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅកម្ពុជា - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាមជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅកម្ពុជា

(VOV)_ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នា​រសៀលថ្ងៃទី២៤មេសា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជួបសំណេះ​សំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានិង​តំណាងសហគមន៍ជនវៀតណាមដែលកំពុងសិក្សារៀនសូត្រនិងធ្វើការនៅកម្ពុជា ។​ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានគោល​បំណង​ថា៖ បងប្អូនប្រជាជនវៀតណាមនៅកម្ពុជាបន្តខំប្រឹងប្រែងបំពេញតួនាទីជា​ស្ពានតភ្ជាប់ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។​

          “ ទំនាក់ទំនងវៀតណាម-កម្ពុជា  ជាទំនាក់ទំនងយុទ្ធសាស្ត្រ ជាប្រទេសជិត​ខាង​ភូមិផងរបងជាមួយគ្នា។ យើងមានទន្លេរួម មានប្រពៃណីបដិវត្តន៍ដូចគ្នា​ និងជួយ​ឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងដំណាក់កាលសង្គ្រាមនិងនាបច្ចុប្បន្ន។ គ្មានមូលហេតុណាមួយដែលយើងមិនអាចក្លាយទៅជាមិត្តជិតស្និទ្ធជាមួយកម្ពុជា​ឡើយ។ ខ្ញុំក៏សូម​ជូន​ដំណឹងថែមទៀតថា៖ ក្នុងប្រវត្តិសាស្ត្រពីមុនមក រយពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនង​វៀតណាម-កម្ពុជា ប្រកបដោយកក់ក្តៅ មានការ​ទទួលខុស​ត្រូវ ​ជិតស្និទ្ធច្រើនជាងទៀត ​លើគ្រប់វិស័យ ពីនយោបាយការទូត សេដ្ឋកិច្ច និង​វិស័យផ្សេងៗទៀត។”

          នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា​៖បក្ស​ រដ្ឋ ​នឹងបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភដើម្បីបងប្អូនអាណិកជនវៀតណាមនៅទីនេះនឹងនរចិត្ត​ផលិតកម្ម និងមានគោល បំណង ថា៖សហគមន៍ជនវៀតណាមនៅកម្ពុជាបន្តរឹត​បន្តឹងចំណងសាមគ្គីភាព បើកទូលាយការបង្ហាត់បង្រៀនភាសាវៀតណាមក្នុង​សហគមន៍។ នាយករដ្ឋមន្ត្រីក៏បានស្នើអោយកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា រៀបចំសកម្មភាពវិនិយោគ ផលិតកម្ម អាជីវកម្មរបស់វៀតណាមនៅកម្ពុជាអោយបានច្រើនថែមទៀត និងផ្ទុយទៅវិញ៕

ប្រតិកម្មទៅវិញ