នាយករដ្ឋមន្ត្រីវៀតណាមចូលរូមសន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែលើកទី២

Theo VOV -
Chia sẻ
(VOV) – នាព្រឹកថ្ងៃទី២៦មិនានាយករដ្ឋមន្ត្រីវៀត
ណាម Nguyen Tan Dung និងលោកជំទាវ ដឹកនាំ
គណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុង
ហាណូយទៅចូលរួមសន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែ
លើកទី២ដែលរៀបចំនៅកូរ៉េខាងត្បូង ក្នុងរយៈពេល២
ថ្ងៃគឺថ្ងៃទី ២៦និងទី២៧ មិនា។ 

(VOV) – ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung Bak និង
លោកជំទាវ នាព្រឹកថ្ងៃទី ២៦ មិនា នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និង
លោកជំទាវ ដឹកនាំគណៈប្រតិភូវៀតណាម បានចាកចេញពីទីក្រុង ហាណូយទៅ
ចូលរួមសន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែលើកទី ២ ដែលរៀបចំ នៅកូរ៉េខាងត្បូង
ក្នុងរយៈពេល២ថ្ងៃគឺ ថ្ងៃទី ២៦ និងទី ២៧ មិនា។ សន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែ
លើកទី២កំពុងទាក់ទាញការយកចិត្តទុកដាក់របស់លកលលោកទាំងមូលជាមួយការ
ចូលរួមរបស់ប្រមុខរដ្ឋថ្នាក់ដឹកនាំរដ្ឋាភិបាលនៃបណ្ដាប្រទេសចំនួន៥០រូប។ចូលរួម
ក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung អះអាងជាថ្មីម្តងទៀតថា៖ គោលនយោបាយមុនក៏ដូចជាក្រោយរបស់វៀតណាមក្នុងការប្រើប្រាស់ថាមពលនុយ
ក្លេអ៊ែ ដើម្បីគោលដៅ សន្តិភាព បង្ហាញច្បាស់ថា៖ វៀតណាមជាសមាជិកមានការ
ទទួលខុសត្រូវរួមវិភាគទាន ដោយម្ចាស់ការនិងសកម្មចូលក្នុងការខំប្រឹងប្រែងដោះ
ស្រាយបញ្ហាមួយ ចំនួន ដែលសហគមន៍អន្តរជាតិយកចិត្តទុកដាក់។ នាយករដ្ឋមន្ត្រី
 Nguyen Tan Dung រួមជាមួយប្រមុខរដ្ឋថា្នក់ដឹកនាំនៃបណ្ដាប្រទេសផ្លាស់ប្តូរវិធានការ
ណ៍ បង្កើនសន្តិសុខសុវត្ថិភាពនុយក្លេអ៊ែក្នុងសភាពការណ៍ថ្មីជំរុញការប្រើប្រាស់ថាម
ពលនុយគ្លេអែប្រកបដោយសន្តិភាព។ បន្ទាប់ពីសន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែ ក្នុងរយៈពេល ២ គឺ ថ្ងៃ ថ្ងៃទី ២៨ និងទី ២៩ មិនា នាយករដ្ឋមន្ត្រី Nguyen Tan Dung
នឹងទៅ បំពេញដំណើរទស្សនកិច្ចជានផ្លូវការកូរ៉េខាងត្បូង។គោលដៅនៃដំណើរ
ទស្សនកិច្ចនេះសំដៅអះអាងថា៖វៀតណាមយកចិត្តទុកដាក់និងមានគោលបំណង
បង្កើន ទំនាក់ទំនងដៃកូរយុទ្ធសាស្រ្តជាមួយកូរ៉េខាងត្បូង ឲ្យខ្លាំងក្លាថែមទៀត។
នាយករដ្ឋមន្ត្រី រួមជាមួយបណ្ដាថ្នាក់ដឹកនាំកូរ៉េខាងត្បូង នឹងពិភាក្សារនិងឯកភាព
វិធានការនានា សំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេស លើវិស័យ
សេដ្ឋកិច្ច វិនិយោគ អប់រំ-បណ្ដុះបណ្ដាល ពលកម្ម ឲ្យ កាន់តែស៊ីជំរៅនិងមាន ប្រសិទ្ធភាពថែមទៀត ក៏ដូចជា នាំតំលែប្រាក់ពាណិជ្ជកម្មទ្វេភាគី វៀតណាម - កូរ៉េ
ខាងត្បូង ឡើងដល់ ២០ ពាន់លានដុល្លាអាមេរិក ក្នុងឆ្នាំ ២០១៥។

នាយករដ្ឋមន្ត្រីវៀតណាមចូលរូមសន្និសីទកំពូលសន្តិសុខនុយក្លេអ៊ែលើកទី២ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung និងប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung Bak ​ក្នុងជំនួបសន្ទនាមួយក្នុងឆ្នាំ ២០០៩ នៅទីក្រុង​ Seoul។
(Image: Internet)

ក្រោយផ្នែកព័ត៌មានសូមអញ្ជើញអស់លោកអ្នកនាងស្តាប់អត្ថបទសរសេរដោយមាន
ចំណងជើងថា៖“អះអាងគោលដៅអភិវឌ្ឍន៍នុយក្លេអ៊ែដើម្បីគោលដៅសន្តិភាពនិង អភិឌ្ឍន៍ដៃគូរយុទ្ធសាស្រ្ត វៀតណាម - កូរ៉េខាងត្បូង”៕

ប្រតិកម្មទៅវិញ