|
នាយករដ្ឋមន្ត្រីវៀតណាមចូលរួមពិធីបង្ហូតទង់ថ្នាក់ជាតិលើនាវាមុជទឹកដំបូងចំនួន២គ្រឿងរបស់
វៀតណាម (VOV) |
Vovworld-ពិធីបង្ហូតទង់ជាតិថ្នាក់ជាតិលើនាវាមុជទឹកដំបូងចំនួន២គ្រឿងរបស់
វៀតណាមគឺនាវា HQ-182 ហាណូយនិង HQ-183 ទីក្រុងហូជីមិញបានប្រព្រឹត្តទៅដ៏មហោឡារិតនាព្រឹកថ្ងៃទី៣មេសានៅកំពង់ផែយោធា Cam Ranh ខេត្ត Khanh Hoa ភាគកណ្ដាលវៀតណាម។
ថ្លែងមតិបន្ទាប់ពីពិធីបង្ហូតទង់ជាតិ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung បានសង្កត់ធ្ងន់ថា នេះជាព្រឹត្តិការណ៍ដ៏សែនសំខាន់ដែលកត់សម្គាល់
ជំហានអភិវឌ្ឍន៍ថ្មី របស់កងទ័ពជើងទឹកប្រជាជនវៀតណាមនិយាយដោយឡែកនិងរបស់កងទ័ណប្រជាជនវៀតណាមនិយាយរួម។ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានលើកច្បាស់ថា៖
“រួមជាមួយការអភិវឌ្ឍន៍យ៉ាងលឿនចីរភាពសេដ្ឋកិច្ចសង្គម បក្សទាំងមូល
កងទ័ពទាំងមូលនិងប្រជាជនវៀតណាមទាំងមូលត្រូវរួមកំលាំងកាយចិត្ត ត្រូវ
ប្រមូលផ្ដុំកំលាំងកសាងកងទ័ពប្រជាជន នគរបាលប្រជាជនឲ្យរឹងមាំលើគ្រប់
វិស័យ ក្នុងនោះការកសាងកំលាំងបដិវត្តន៍ តាមទិសរៀបរយចំណាលទំនើបកំ
លាំងកងទ័ពជើងទឹក កងទ័ពជើងអាកាស និងកំលាំងសំខាន់ផ្សេងៗ។ ក្នុងឱកាស
នេះ យើងអះអាងជាថ្មីម្ដងទៀត នូវគោលមាគ៌ាការពារប្រទេសរបស់វៀតណាមគឺសន្តិភាពនិងការពារដោយខ្លួនឯង។ វៀតណាមទំនើបភាវូបនីយកម្មកងទ័ព
ដើម្បីការពារប្រទេស មិនតម្រង់ទៅលើប្រទេសណាមួយឡើយ។”
នាយករដ្ឋមន្ត្រីបានឲ្យដឹងថា នាពេលខាងមុខនឹងមានបន្ថែមនាវាមុជទឹកទំនើបចំនួន៤គ្រឿងទៀតបានចូលរួមកងពលតូចនាវាមុជទឹកវៀតណាម។ នាយករដ្ឋមន្ត្រីមានបំណងថា កងទ័ពជើងទឹកនឹងជាកំលាំងស្នូល កំលាំងប្រយុទ្ធខ្ពស់ក្នុងកិច្ចការការពាររឹងមាំនូវអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិទ្ធិនៃមាតុ
ប្រទេស៕