ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VGP) |
នៅឯកិច្ចប្រជុំ អង្គការអន្តរជាតិ និងសមាគមធុរកិច្ចនានាបានពិភាក្សាលើកិច្ចសហប្រតិបត្តិការវិនិយោគដើម្បីជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់Tay Nguyen ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធជាតិនិងតំបន់; កៀរគរការយកចិត្តទុកដាក់និងការជួយទ្រទ្រង់របស់សហគមន៍ដល់កិច្ចសហប្រតិបត្តិការអភិវឌ្ឍចំពោះភាពសុខដុមរមនារវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការការពារធនធានធម្មជាតិនិងបរិស្ថាន ការថែរក្សាវប្បធម៌ប្រពៃណី; សក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចបៃតងនៅតំបន់ Tay Nguyen ជាដើម។
អញ្ជើញថ្លែងមតិនៅកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវិភាគអំពីប្រៀបខ្លាំង សក្ដានុពល ឱកាសលេចធ្លោ គុណសម្បត្តិប្រកួតប្រជែង និងបញ្ហាដែលនៅសេសសល់នៃតំបន់។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់អំពីគោលដៅសំខាន់ៗមួយចំនួនដែលបានកំណត់នៅក្នុងកម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ដូចជា ល្បឿនកំណើន GRDP ជាមធ្យមសម្រេចបានប្រមាណ ៧-៧,៥%; នៅឆ្នាំ ២០៣០ GRDP ជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានប្រហែល ៥.០០០ដុល្លារអាមេរិក; អត្រានគរូបនីយកម្មប្រហែល ៣៧,២ - ៤០,៧%; អត្រាឃុំ-សង្កាត់ដែលជាប់បទដ្ឋានជនបទថ្មីសម្រេចបានប្រមាណ ៨៥%... ដើម្បីសម្រេចបាននូវគោលដៅនោះ លោកនាយករដ្ឋមន្ត្រីបានស្នើថា៖
“ត្រូវមានភាពខ្លួនទីពឹងខ្លួន ឈានឡើងពីបាតដៃ ខួរក្បាលរបស់ខ្លួន យកធនធានផ្ទៃក្នុងជាមូលដ្ឋានគ្រឹះ ជាយុទ្ធសាស្ត្រយូរអង្វែងនិងគន្លឹះ ធនធានខាងក្រៅគឺកត្តាសំខាន់និងទម្លុះទម្លាយ; យកមនុស្ស អាជីវកម្មជាមជ្ឈភាព ជាកម្មវត្ថុ ជាគោលដៅ កម្លាំងចលករនិងធនធានសម្រាប់ការអភិវឌ្ឍ។ ចាំបាច់ត្រូវមានវិធីអភិក្រមជាសកល គ្រប់ជ្រុងជ្រោយ សម្រាប់ប្រជាជនទាំងមូល ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។ ត្រូវតែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា បរិយាប័ន្ន គ្រប់ជ្រុងជ្រោយ ប៉ុន្តែប្រកបដោយចីរភាព ហើយបង្រួញគម្លាតរវាងអ្នកមាននិងអ្នកក្រ ធានាសន្តិសុខសង្គម ហើយកុំទុកនរណាម្នាក់នៅពីក្រោយឡើយ។ យើងត្រូវតែផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យាយ៉ាងសកម្ម ធ្វើពិពិធកម្មផលិតផល ទីផ្សារ ខ្សែសង្វាក់ផ្គត់ផ្គង់ទើបមានលទ្ធភាពគ្រប់គ្រាន់សម្រាប់យើងបន្តអភិវឌ្ឍន៍”៕