នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ទទួលជួបលោក Yasser M.Mufti អនុប្រធានប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Aramco។ (រូបថត៖ VOV) |
ក្នុងជំនួបជាមួយលោក Yasser M.Mufti អនុប្រធានប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Aramco និងលោក Mohammed Al-Khrashi ជំនួយការរដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប៊ី សាអូឌីត នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្វាគមន៍ Aramco មក បណ្តាក់ទុននៅវៀតណាមលើវិស័យថាមពល លើវិស័យប្រេងឧស្ម័ន ជាពិសេស គម្រោងចម្រាញ់គីមីឥន្ធនៈដ៏ធំរបស់វៀតណាម ក៏ដូចជាអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មក្នុងវិស័យប្រេងឧស្ម័ន និងសារធាតុគីមីពីប្រេងឧស្ម័ន។ លោកនាយករដ្ឋ មន្ត្រីបានស្នើឱ្យ Aramco បង្កើតលក្ខខណ្ឌសម្រាប់សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិ វៀតណាម (PVN) ចូលរួមក្នុងសកម្មភាពផ្តល់សេវាប្រេងឧស្ម័ននៅអារ៉ាប៊ីសាអូឌីត ស្វែងរកគម្រោងធំៗដើម្បីវិនិយោគរួមគ្នា ហើយជួយឧបត្ថម្ភការបណ្តុះបណ្តាលធនធាន មនុស្សក្នុងវិស័យប្រេងឧស្ម័ន។ ភាគី Aramco បានសម្ដែងគោលបំណងចង់មាន ឱកាសវិនិយោគនៅប្រទេសវៀតណាម ហើយបានស្នើឱ្យរដ្ឋាភិបាលវៀតណាម នា ពេលខាងមុខនេះយល់ព្រមអនុញ្ញាតឱ្យក្រុមបច្ចេកទេសរបស់សម្ព័ន្ធក្រុមហ៊ុន Aramco មកវៀតណាមដើម្បីធ្វើការអង្កេតនិងស្វែងយល់ពីទីផ្សារ។
នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួប លោក Yasir Al-Rumayyan ទេសាភិបាលនៃមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ី សាអូឌីត ដោយមានដើមទុនប៉ាន់ស្មានរហូតដល់ ៦២០ ពាន់លានដុល្លារអាមេរិក ដែលជាមូលនិធិមួយក្នុងចំណោមមូលនិធិវិនិយោគសាធារណៈធំបំផុតទាំង ១០ នៅ លើពិភពលោក។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ មូលនិធិពង្រីក និងធ្វើពិពិធកម្មនូវសកម្មភាពវិនិយោគក្នុងទម្រង់ផ្ទាល់ ប្រយោល កិច្ចសហប្រតិបត្តិការ ពហុភាគី លើវិស័យអាទិភាពនានារបស់វៀតណាមដូចជា៖ ការផ្លាស់ប្តូរឌីជីថល សេដ្ឋ កិច្ចបៃតង សេដ្ឋកិច្ចវិលជុំ នវានុវត្តន៍ ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាខ្ពស់ ឧស្សា ហកម្ម ទេសចរណ៍ ឧស្សាហកម្មហាឡាល ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ដូចជាផ្លូវរថភ្លើង ផ្លូវតភ្ជាប់អន្តរតំបន់ នគរ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាស ធាតុ ជាពិសេសនៅតំបន់ដីសណ្តទន្លេ Cuu Long។
លោក Yasir Al-Rumayyan បានឲ្យដឹងថា បច្ចុប្បន្ននេះ មូលនិធិបានបណ្តាក់ទុន ចំនួន ១៦០ លានដុល្លារអាមេរិកចូលមកប្រទេសវៀតណាម តាមរយៈការវិនិយោគ ដោយប្រយោល ហើយបានសន្យាថានឹងផ្ដល់ធនធានបន្ថែមទៀតដល់គម្រោង ធំៗនៅវៀតណាម ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ៕