នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលលើកទី៤២ នៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុង Labuan Bajo ប្រទេសឥណ្ឌូនេស៊ី តប តាមការអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo ប្រធានកិច្ចប្រជុំ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅប្រទេសឥណ្ឌូនេស៊ី - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា (ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២)។ (រូបថត៖ VOV)
ដោយប្រធានបទ “សារសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” កិច្ចប្រជុំ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១១ ខែឧសភា ជាមួយនឹងសម័យប្រជុំពិភាក្សាអំពីដំណើរការ កសាងសហគមន៍អាស៊ាន; សម័យប្រជុំចង្អៀតនឹងពិភាក្សាអំពីបញ្ហាអន្តរជាតិ និង តំបន់ដែលមានការយកចិត្តទុកដាក់រួមគ្នា។ ការដែលលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ បង្ហាញយ៉ាងខ្លាំងនូវសារមួយអំពី ប្រទេសវៀតណាមដែលចូលរួមយ៉ាងសកម្ម ម្ចាស់ការ រួមចំណែកប្រកបដោយទំនួល ខុសត្រូវ រួមជាមួយនឹងប្រទេសជាសមាជិកដើម្បីថែរក្សា និងពង្រឹងមជ្ឈភាព ពង្រីកការ ទទួលខុសត្រូវ សំឡេងរបស់អាស៊ានចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងលើពិភពលោក; រួមចំណែកពង្រឹងសាមគ្គីភាពអាស៊ាន ជួយអាស៊ានឆ្លើយតប ប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមដែលកំពុងតែជួបប្រទះ។ ទន្ទឹមនឹងនោះ រក្សាយ៉ាងខ្ជាប់ខ្ជួននូវជំហរជាគោលការណ៍របស់អាស៊ានលើបញ្ហាអន្តរជាតិ តំបន់ និង សមុទ្រខាងកើត។ លើសពីនេះ បញ្ជាក់នូវ វិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ របស់វៀតណាមនោះ គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង សន្តិសុខស្បៀងអាហារ ថាមពល ការអភិវឌ្ឍអនុតំបន់ និងការឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

ប្រតិកម្មទៅវិញ