នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ ការអភិវឌ្ឍបៃតង ប្រកបដោយ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ គឺជានិន្នាការរួមរបស់ពិភពលោក

Chia sẻ

(VOVWORLD) - ថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ ធ្ងន់ថា ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតង គឺជាការ ទាមទារបន្ទាន់នៃការអភិវឌ្ឍរួមរបស់ពិភពលោកទាំងមូល ជាពិសេសសម្រាប់វៀត ណាមក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥ ដែលរងផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។ 

នារសៀលថ្ងៃទី១៤ ខែកក្កដា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិដឹកនាំការអនុវត្តការសន្យា របស់វៀតណាមនៅក្នុងសន្និសីទលើកទី ២៦ បណ្ដាភាគីហត្ថលេខីនៃអនុសញ្ញាក្របខ័ណ្ឌអង្គ ការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) បានអញ្ជើញជាប្រធាន សម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh៖ ការអភិវឌ្ឍបៃតង ប្រកបដោយ ភាពធន់នឹងបម្រែបម្រួលអាកាសធាតុ គឺជានិន្នាការរួមរបស់ពិភពលោក - ảnh 1 នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងនៅកិច្ចប្រជុំ។ (រូបថត៖ VOV)
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ ធ្ងន់ថា ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍបៃតង គឺជាការ ទាមទារបន្ទាន់នៃការអភិវឌ្ឍរួមរបស់ពិភពលោកទាំងមូល ជាពិសេសសម្រាប់វៀត ណាមក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ៥ ដែលរងផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរបំផុតដោយការប្រែប្រួលអាកាសធាតុ។ លោកនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ប្រសិនបើវៀតណាមមិនមានកំណើនបៃតង ការផ្លាស់ប្តូរឌីជីថល និងមិនអាចធានាជីវ ភាពរស់នៅរបស់ប្រជាជនបានទេ នឹងពិបាកខ្លាំងណាស់ក្នុងការធ្វើសមាហរណកម្ម ដូច្នេះ ត្រូវតែមានសកម្មភាពស្របតាមនិន្នាការរបស់ពិភពលោក។ លោកនាយករដ្ឋ មន្ត្រីបានលើកច្បាស់ថា មេរៀនមួយក្នុងចំណោមមេរៀនក្នុងការអភិវឌ្ឍនោះ គឺ វៀតណាមត្រូវតែគួបផ្សំកម្លាំងរបស់ប្រជាជាតិជាមួយកម្លាំងនៃសម័យកាល គួបផ្សំកត្តា ប្រពៃណីជាមួយកត្តាទំនើប ហើយទាញយកផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសធំៗ។ វៀតណាមត្រូវតែផ្តោតសំខាន់លើការអភិវឌ្ឍបៃតង ប្រកបដោយ ភាពធន់នឹងការប្រែប្រួលអាកាសធាតុ។
អង្គប្រជុំបានពិភាក្សាអំពីខ្លឹមសារនៃការកៀងគរធនធានដើម្បីអនុវត្តន៍កំណើនបៃតងរបស់វៀតណាមឆ្ពោះទៅគោលដៅដែលបានសន្យានៅ COP26 ស្តីពីការនាំយក ការបំភាយឧស្ម័នសុទ្ធមក "សូន្យ" នៅឆ្នាំ ២០៥០; ផែនការអនុវត្តន៍ការសន្យាបំប្លែង ថាមពលធ្យូងថ្មទៅជាថាមពលស្អាត ផែនការមេថាមពលជាតិ និងការអនុវត្តផែនការ មេអភិវឌ្ឍន៍ថាមពលអគ្គិសនីជាតិ៕

ប្រតិកម្មទៅវិញ