នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញមកដល់ទីក្រុងតូក្បូ ដើម្បីចូលរួមពិធីឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន
|
ព្រះចៅអធិរាជជប៉ុន Naruhito) បានប្រកាសគ្រងរាជ្យសម្បត្តិជាផ្លូវការ នាថ្ងៃទី២២ ខែតុលា នៅក្នុងព្រះរាជពិធីមួយតាមប្រពៃណីទំនៀមទម្លាប់ជប៉ុន ដោយមានការចូលរួម ពីភ្ញៀវកិត្តិយសជាតិ និងមេដឹកនាំព្រមទាំងអ្នកតំណាងមកពីប្រទេស ១៧៤។
គួរជម្រាបថា ព្រះចៅអធិរាជ Naruhito មានព្រះជន្ម ៥៩វស្សា បានឡើងស្នងរាជសម្បត្តិ បន្តពីព្រះបិតាទ្រង់ គឺអតីតព្រះចៅអធិរាជ Akihito ដែលមានព្រះជន្មាយុ ៨៥ព្រះវស្សា និងបានដាក់រាជសម្បត្តិជាផ្លូវការកាលពីថ្ងៃទី០១ ខែឧសភា។
មុននេះ បន្ទាប់ពីព្រះចៅអធិរាជ្យជប៉ុនប្រកាសឡើងគ្រងរាជមក ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមបានផ្ញើសារអបអរសាទរ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ក៏បានលើកឡើងផងដែរថា វៀតណាមជឿជាក់យ៉ាងមុតមាំថា ក្រោមសករាជថ្មី “ Reiwa” ប្រទេសនិងប្រជាជនជប៉ុននឹងបន្តទទួលបានសមិទ្ធិផលដ៏អស្ចារ្យក្នុងការងារកសាងប្រទេសប្រកបដោយវិបុលភាព។ លើសពីនេះទៅទៀត ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាងវៀតណាមនិងជប៉ុននឹងបន្តពង្រឹងនិងអភិវឌ្ឍន៍ឱ្យបានល្អប្រសើរថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍នៅក្នុងតំបន់និងក្នុងពិភពលោក៕