នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន

Chia sẻ
(VOVWORLD) - ទទួលតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី ២២ ខែតុលា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីឡើង
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន  - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីឡើងគ្រងរាជ្យរបស់ព្រះចៅអធិរាជជប៉ុន  

ព្រះចៅអធិរាជជប៉ុន Naruhito) បានប្រកាសគ្រងរាជ្យសម្បត្តិជាផ្លូវការ នាថ្ងៃទី២២ ខែតុលា នៅក្នុងព្រះរាជពិធីមួយតាមប្រពៃណីទំនៀមទម្លាប់ជប៉ុន ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងមេដឹកនាំព្រមទាំងអ្នកតំណាង ចំនួន ១៨៦ ប្រទេស។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកថាជា ព្រឹត្តិការណ៍អន្តរជាតិ ដែលមានទ្រង់ទ្រាយធំបំផុតតាំងពីមុនមកដែលជប៉ុនរៀបចំឡើង ដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំនៃបណ្តាប្រទេស។

ពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន Naruhito ត្រូវបានធ្វើឡើង នៅម៉ោង ១៖០០នាទីរសៀលនេះ (ម៉ោងនៅទីក្រុងតូក្យូ) ដោយគ្រងនូវសម្លៀកបំពាក់ប្រពៃណីអធិរាជជប៉ុន។ ក្នុងពិធីឡើងគ្រងរាជ្យសម្បត្តិ ព្រះចៅអធិរាជប៉ុន បានស្បថថា ធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ ដោយបំពេញនូវទំនួលខុសត្រូវរបស់ព្រះអង្គដែលជានិមិត្តរូបរបស់ប្រទេសជាតិនិងសាមគ្គីភាពរបស់ប្រជាជនជប៉ុនទាំង មូល។ កាការដែលលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញចូលរួមក្នុងពិធីគ្រងរាជ្យសម្បត្តិរបស់ព្រះចៅអធិរាជជប៉ុន បានបង្ហាញថា ប្រទេសវៀតណាមតែង តែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះភាពជាដៃគូយុទ្ធសាស្ត្រយ៉ាងទូលំទូលាយរវាង វៀតណាមនិងជប៉ុន ដែលត្រូវបានរដ្ឋាភិបាលនិងរាជរដ្ឋាភិបាលជប៉ុនវាយតម្លៃខ្ពស់ និងមានអត្ថន័យសំខាន់ៗសម្រាប់ការពង្រឹងជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរនាពេលខាងមុខ ក៏ដូចជារឹតបន្តឹងទំនាក់ទំនងល្អរវាងវៀតណាមនិងរាជវង្សជប៉ុនផងដែរ។

គួរជម្រាបថា ព្រះចៅអធិរាជ Naruhito មានព្រះជន្ម ៥៩វស្សា បានឡើងស្នងរាជសម្បត្តិ បន្តពីព្រះបិតាទ្រង់ គឺអតីតព្រះចៅអធិរាជ Akihito ដែលមានព្រះជន្មាយុ ៨៥ព្រះវស្សា និងបានដាក់រាជសម្បត្តិជាផ្លូវការកាលពីថ្ងៃទី០១ ខែឧសភា៕

ប្រតិកម្មទៅវិញ