នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចែករំលែកនូវគំនិតផ្តួចផ្តើមនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣

Chia sẻ

(VOVWORLD) -  នាយប់ថ្ងៃទី១៣ខែវិច្ឆិកា នៅមជ្ឈ មណ្ឌលសន្និសីទអន្តរជាតិ Suntec នៃប្រទេសសិង្ហបុរី នា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានរួមជាមួយថ្នាក់ដឹកនាំអាស៊ាន អញ្ជើញចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ចែករំលែកនូវគំនិតផ្តួចផ្តើមនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ - ảnh 1 ថ្នាក់ដឹកនាំអាស៊ានចូលរួមសម័យប្រជុំពេញអង្ននៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះរាល់សមិទ្ធផលដែលអាស៊ានសម្រេចបានក្នុងអាណត្តិដែលសិង្ហបុរីជាប្រធាន; ព្រមទាំងសង្កត់ធ្ងន់ថា  “ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន” គួរតែបន្តពង្រឹងនិងពង្រីកក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ទៀតផង។ ក្នុងឱកាសនោះដែរ នាយករដ្ឋមន្ត្រីវៀតណាមបានចែករំលែករាល់គំនិតផ្តួចផ្តើមរបស់ វៀតណាមស្តីពីការភ្ជាប់គ្រឹះស្ថានទិន្នន័យឌីជីថល ធ្វើសុខដុមកម្មពន្ធលើទូរស័ព្ទចល័ត បង្កើតសាកលវិទ្យាល័យបច្ចេកវិទ្យាអាស៊ាននិងកសាងបណ្តាញព័ត៌មានព្រមានឲ្យដឹងមុនអំពីគ្រោះមហន្តរាយនៅតំបន់។

ស្តីពីស្ថានភាពក្នុងតំបន់និងអន្តរជាតិ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា បម្រែបម្រួលនាពេលកន្លងទៅនៅសមុទ្រខាងកើត បណ្តាលឲ្យមានការព្រួយបារម្ភសម្រាប់ប្រទេសទាំងអស់ក្នុងតំបន់។ នាយករដ្ឋមន្ត្រី វៀតណាមបានសង្កត់ធ្ងន់ថា បណ្តាគោលការណ៍ដែលបានឯកភាពក្នុងអាស៊ានស្តីពីការយកច្បាប់អន្តរជាតិជាចម្បងនិងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ ក្នុងការដោះស្រាយប្រកបដោយសន្តិវិធីរាល់ជម្លោះ មិនប្រើប្រាស់អំពើហឹង្សានិងគំរាមកំហែងការប្រើប្រាស់អំពើក្នុងការហឹង្សា។ ជាពិសេស សកម្មកសាង COC មួយប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង ក៏ដូចជាអនុវត្តន៍យ៉ាងត្រឹមត្រូវនិងពេញលេញ នូវសេចក្តីថ្លែងការណ៍រួម DOC ផងដែរ។

នៅពេលបញ្ចប់កិច្ចប្រជុំ ថ្នាក់ដឹកនាំអាស៊ានបានអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះប្រទេសសឹង្ហបូរីដែលទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០១៨ ព្រមទាំងឲ្យដឹងថា នឹងបន្តសហការយ៉ាងជិតស្និតនិងគាំទ្រប្រទេសថៃ ជាប្រទេសប្រធានអាស៊ានឆ្នាំ ២០១៩ ក្នុងការសម្រេចគោលដៅនៃការកសាងសហគមន៍អាស៊ានរឹងមាំនិងសាមគ្គីភាពផងដែរ៕

ប្រតិកម្មទៅវិញ