នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលលើប្រធានបទច្បាប់ (រូបថត៖ Duong Giang/TTXVN) |
ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានសង្កត់ធ្ងន់ថា ការកសាងនិងសុក្រិតរបៀបរបប និងច្បាប់ គឺជាចំណុចលោតផ្លោះយុទ្ធសាស្ត្រទាំងបី ហើយនៅក្នុងសន្និបាតលើកទី១០ នៃគណៈកម្មាធិការមជ្ឈិមបក្ស អាណត្តិទី ១៣ (សន្និវាតមជ្ឈឹមលើកទី ១០) ដែលប្រារព្ធឡើងក្នុងអាទិត្យមុននេះ គណៈកម្មាធិការមជ្ឈិមបានពិភាក្សា និងសំណូមពរឲ្យផ្សព្វផ្សាយបន្ថែម និងធ្វើឱ្យមានលក្ខណៈលោតផ្លោះកាន់តែខ្លាំងក្នុងការកសាង និងសុក្រិតច្បាប់។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ថា ស្មារតីនៃសន្និបាតមជ្ឈិមលើកទី១០ គឺជំរុញវិមជ្ឈការ និងវិសហមជ្ឈការ; កសាងរដ្ឋ នីតិរដ្ឋសង្គមនិយម របស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់សមាជិករដ្ឋាភិបាល រដ្ឋមន្ត្រី និងប្រធានផ្នែក ដឹកនាំដោយផ្ទាល់នូវការងារកសាងច្បាប់។ ផ្តល់អាទិភាពដល់ធនធានមនុស្ស មូលដ្ឋានសម្ភារៈ និងហិរញ្ញវត្ថុសម្រាប់ការងារកសាងច្បាប់។
ក្នុងកិច្ចប្រជុំនេះ សមាជិករដ្ឋាភិបាលបានពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារចំនួន៤ រួមមាន៖ គម្រោងច្បាប់ វិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃច្បាប់ធានារ៉ាប់រងសុខភាព។ គម្រោងច្បាប់ទិន្នន័យ; សំណើបង្កើតច្បាប់ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន; សំណើរបង្កើតច្បាប់ស្តីពីមេធាវី (វិសោធនកម្ម)៕