នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចុះពិនិត្យគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ នៃទីក្រុងហូជីមិញ

Chia sẻ

(VOVWORLD) - ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែងជាង ៧៦ គីឡូម៉ែត្រ ឆ្លងកាត់តាមទីក្រុងហូជីមិញ និងខេត្តនានាដូចជា៖ Binh Duong, Dong Nai, Long An ដោយមានខ្សែផ្លូវហាយវេចំនួន ៤ គន្លងនិងទទឹងផ្លូវជិត ២៩ ម៉ែត្រ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចុះពិនិត្យគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ នៃទីក្រុងហូជីមិញ - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះពិនិត្យគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ នៅទីក្រុងហូជីមិញ (រូបថត៖ Vu Khuyen/VOV)

ក្នុងកម្មវិធីត្រួតពិនិត្យគម្រោងជាតិសំខាន់ៗ នាប៉ុន្មានថ្ងៃដើមឆ្នាំថ្មី នារសៀលថ្ងៃទី ២៩ មករា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញចុះពិនិត្យគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ ទីក្រុងហូជីមិញ។

ផ្លូវក្រវ៉ាត់ក្រុងទី៣ មានប្រវែងជាង ៧៦ គីឡូម៉ែត្រ ឆ្លងកាត់តាមទីក្រុងហូជីមិញ និងខេត្តនានាដូចជា៖ Binh Duong, Dong Nai, Long An ដោយមានខ្សែផ្លូវហាយវេចំនួន ៤ គន្លងនិងទទឹងផ្លូវជិត ២៩ ម៉ែត្រ។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញចុះពិនិត្យគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ នៃទីក្រុងហូជីមិញ - ảnh 2នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នៅពេលដែលផ្លូវក្រវ៉ាត់ក្រុងទី៣ នៃទីក្រុងហូជីមិញ ដំណើរការ វានឹងកាត់បន្ថយការកកស្ទះចរាចរណ៍ប្រកបដោយប្រសិទ្ធភាព (រូបថត៖ Vu Khuyen/VOV)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍ខេត្ត ក្រុងទាំង ៤ ដែលមានផ្លូវឆ្លងកាត់ ដែលបានសម្របសម្រួលអនុវត្តន៍គម្រោងប្រកបដោយប្រសិទ្ធ។ ពោលគឺ ការរៀបចំសម្រាប់ការវិនិយោគ ការបែងចែកដើមទុន ការរៀបចំសម្ភារៈជាដើម ត្រូវបានអង្គភាពអនុវត្តយ៉ាងសកម្ម។ រដ្ឋាភិបាលត្រៀមរួចជាស្រេចក្នុងការចែករំលែក និងបែងចែកដើមទុន ពីប្រភពចំណូលសម្រាប់ទីក្រុងហូជីមិញ ដើម្បីបំពេញបន្ថែមសម្រាប់គម្រោងផ្លូវក្រវ៉ាត់ក្រុងទី ៣ ក៏ដូចជាគម្រោងដែលបានអនុវត្តយ៉ាងល្អប៉ុន្តែខ្វះដើមទុន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត-ក្រុងទាំងបួន បន្តសហការគ្នាយ៉ាងជិតស្និទ្ធ និងធ្វើបានល្អក្នុងការរៀបចំការវិនិយោគ ជាពិសេសក្នុងដំណាក់កាលរចនាប្លង់; បន្តធ្វើឱ្យកាន់តែប្រសើរឡើង ការចាប់ផ្តើមគម្រោងនៅខែមិថុនាឆ្នាំនេះ ដើម្បីបើកដំណើរការចរាចរណ៍ពេញលេញនៅខែមិថុនា ឆ្នាំ ២០២៥ បញ្ចប់គម្រោងទាំងមូលនៅឆ្នាំ ២០២៦៕

ប្រតិកម្មទៅវិញ