នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ខេត្ត Thanh Hoa ត្រូវតែមានយន្តការបើកចំហ ហេដ្ឋារចនាសម្ព័ន្ធរលូន ការគ្រប់គ្រង និងសម្របសម្រួលដ៏ឆ្លាតវៃ

Chia sẻ
(VOVWORLD) - ដើម្បីជំរុញខេត្ត Thanh Hoa អភិវឌ្ឍន៍យ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។ តាមនោះ ខេត្តផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពផែនការខេត្ត Thanh Hoa ដំណាក់កាល ២០២១ - ២០៣០។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ ខេត្ត Thanh Hoa ត្រូវតែមានយន្តការបើកចំហ ហេដ្ឋារចនាសម្ព័ន្ធរលូន ការគ្រប់គ្រង និងសម្របសម្រួលដ៏ឆ្លាតវៃ - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិ។ រូបថត៖ VOV

ក្នុងកម្មវិធីការងារនៅខេត្ត Thanh Hoa នារសៀលថ្ងៃទី ១១ វិច្ឆិកា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Thanh Hoa ស្ដីពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងដោះស្រាយសំណើរបស់ខេត្ត ជំរុញខេត្ត Thanh Hoa អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានទទួលស្គាល់ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែង និងលទ្ធផល លើគ្រប់វិស័យរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ កងទ័ព និងប្រជាជនខេត្ត Thanh Hoa រួមចំណែកសំខាន់ចំពោះសមិទ្ធិផលរួមរបស់ប្រទេសជាតិទាំងមូល។ លោកនាយករដ្ឋមន្ត្រីក៏បានរំលឹកនូវភារកិច្ច និងដំណោះស្រាយសំខាន់ៗមួយចំនួននាពេលខាងមុខ ដើម្បីជំរុញខេត្ត Thanh Hoa អភិវឌ្ឍន៍យ៉ាងឆាប់រហ័សប្រកបដោយនិរន្តរភាព។ តាមនោះ ខេត្តផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពផែនការខេត្ត Thanh Hoa ដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥; ផ្តោតលើការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម និងគម្រោងសំខាន់ៗនៅក្នុងតំបន់; សាងសង់ និងគ្រប់គ្រងមណ្ឌលឧស្សាហកម្ម និងបណ្ដុំឧស្សាហកម្មបៃតង; បន្តអភិវឌ្ឍន៍ផលិតកម្មឧស្សាហកម្មឱ្យស៊ីជម្រៅ បង្កើតជាបណ្តើរៗនូវផលិតផលម៉ាកល្បីៗជាច្រើនដែលមានការប្រកួតប្រជែងនៅលើទីផ្សារ និងចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល។ ទន្ទឹមនឹងនោះ ខេត្តត្រូវជ្រើសរើសទាក់ទាញគម្រោងឧស្សាហកម្មខ្នាតធំ បង្កើតកម្លាំងចលករថ្មីសម្រាប់កំណើនសេដ្ឋកិច្ចខេត្ត បន្តទាក់ទាញយ៉ាងគម្រោង FDI ដែលមានគុណភាពខ្ពស់ បច្ចេកវិទ្យាខ្ពស់ និងផលិតភាពឆ្លាតវៃផងដែរ៕

ប្រតិកម្មទៅវិញ