នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ កម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមត្រូវតែធានាប្រសិទ្ធភាពនិងលទ្ធភាពប្រតិបត្តិ

Chia sẻ

(VOVWORLD) - នារសៀលថ្ងៃទី២៤ ខែតុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋាភិបាល ដើម្បីផ្តល់យោបល់លើ សេចក្តីព្រាងកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh៖ កម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមត្រូវតែធានាប្រសិទ្ធភាពនិងលទ្ធភាពប្រតិបត្តិ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VGP/Nhat Bac)

ថ្លែងក្នុងអង្គប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យកម្មវិធីត្រូវមានវិសាលភាពនិងទ្រង់ទ្រាយធំល្មមនិងពេលវេលាគ្រប់គ្រាន់ ដោយឈរលើមូលដ្ឋាននៃការប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី១៣ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១- ២០២៥ និងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ឆ្នាំ ២០២២។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា កម្មវិធីអភិវឌ្ឍន៍និងស្តារសេដ្ឋកិច្ច-សង្គមគួរតែផ្តោតទៅលើចំណុចស្នូលមួយចំនួនអំពី៖ ភារកិច្ចនិងដំណោះស្រាយសំខាន់បំផុតទាក់ទងនឹងវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សមត្ថភាពសុខភាពនិយាយរួម ដែលក្នុងនោះ ត្រូវយកចិត្តទុកដាក់ជាពិសេសទៅលើសុខាភិបាលបង្ការជំងឺ សុខាភិបាលមូលដ្ឋាន វ៉ាក់សាំង និងវិធានការព្យាបាល សុខុមាលភាពសង្គមជាដើម។

លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យស្ថាប័នដឹកនាំបន្តការពិគ្រោះយោបល់ ជាមួយស្ថាប័នពាក់ព័ន្ធ លើសេចក្តីព្រាងកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងដាក់ជូនអាជ្ញាធរមានសមត្ថកិច្ចឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយយកចិត្តទុកដាក់ជាពិសេសលើការធានាប្រសិទ្ធភាព លទ្ធភាពប្រតិបត្តិ និងមានការស្រុះចិត្តគំនិតខ្ពស់៕

ប្រតិកម្មទៅវិញ