|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនាឃុំជនបទថ្មី Nam Giang ខេត្ត Nghe An |
(VOVworld)-នាព្រឹកថ្ងៃទី១៥សីហា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក
Nguyen Xuan Phuc និងក្រុមការងាររបស់រដ្ឋាភិបាលបានអញ្ជើញទៅទស្សនាឃុំ
ជនបទថ្មី Nam Giang ស្រុក Nam Dan និងទៅទស្សនាសំណង់មួយចំនួននៅខេត្ត
Nghe An។ ថ្លែងមតិនៅ ទីនេះ លោក Nguyen Xuan Phuc បានលើកច្បាស់ថា
ទន្ទឹមជាមួយនឹងកត្តាអំពីមូលដ្ឋាន ហេដ្ឋារចសម្ព័ន្ធអគ្គីសនីនិងគមនាគមន៍នោះ
គោលដៅនៃការកសាងជនបទថ្មីគឺកសាងជីវ ភាពរស់នៅជូនប្រជាជនទាំងខាង
សម្ការៈនិងស្មាតីឲ្យកាន់តែល្អប្រសើថែមទៀត។នាយករដ្ឋ មន្ត្រីបានចាត់ទុកថា
ការងារត្រូវធ្វើនាពេលខាងមុខ គឺត្រូវរៀបចំរចនាសម្ព័ន្ធផលិតកម្មកសិ កម្មឡើង
វិញ ផ្លាស់ប្តូរពួជដំណាំដំាដុះ និងការចិញ្ចឹមសត្វឲ្យផ្សាភ្ជាប់ជាមួយទីផ្សារ មាន
ទ្រង់ទ្រយប្រមូលផ្តុំនិងបង្កើតតម្លៃបន្ថែម។ ទន្ទឹមជាមួយគ្នានោះ គឺការផ្លាស់ប្តូរ
វឌ្ឍនភាព វិទ្យាសាស្ត្របច្ចេកវិទ្យាថ្មី ជាពិសេសគឺកសិកម្ម ដើម្បីបង្កើតតម្លៃផលិត
កម្មខ្ពស់ជាង។
នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងក្រុមការងារ
របស់ រដ្ឋាភិបាលក៏បានអញ្ជើញទៅទស្សនាពង្រោងវិនិយោគកសាងកំពង់ផែរ
VISSAI នៅមណ្ឌល សេដ្ឋកិច្ច Dong Nam- Nghe An និងទស្សនាគម្រោងកំពង់ផែរ
Cua និងគម្រោងវិថី Vinh – Cua Lo ផងដែរ៕