នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយសហគ្រាសធំៗ មួយចំនួនរបស់អូស្ត្រាលី |
នៅក្នុងជំនួបនេះ តំណាងសម្ព័ន្ធក្រុមហ៊ុនអូស្ត្រាលីសុទ្ធតែវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកែលំអបរិយាកាសវិនិយោគ និង ជម្រុញការតភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរ។ សម្ព័ន្ធក្រុមហ៊ុនរបស់អូស្ត្រាលីជា ច្រើនក៏បានសម្តែងសុទិដ្ឋិនិយមទៅលើទីផ្សារវៀតណាម ដែលជាទីផ្សារស្ថិរភាពនិង មានទុនវិនិយោគផ្ទាល់ពីបរទេសខ្ពស់។
សម្តែងនូវការគាំទ្រចំពោះវិនិយោគិនដែលចង់បើកទូលាយសកម្ម ភាពអាជីវកម្ម នៅវៀតណាម នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាល វៀតណាម សន្យារក្សាបរិយាកាសមីក្រូស្ថិរភាព បន្តកែលំអគុណភាពរបៀបរបប លើក កម្ពស់ការគ្រប់គ្រងរដ្ឋសំដៅរក្សាខឿនសេដ្ឋកិច្ចមានកំណើនឆាប់រហ័សនិងនិរន្តរភាព៕