នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានបំណងថា BIDV នឹងចូល Top ២៥ ធនាគារធំបំផុតក្នុងតំបន់អាស៊ាន

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួប លើកទី៦០នៃទិវាបង្កើតធនាធាវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) ថ្ងៃទី២៤ មេសា។ អញ្ជើញថ្លែងមតិក្នុងពិធី 
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc មានបំណងថា BIDV នឹងចូល Top ២៥ ធនាគារធំបំផុតក្នុងតំបន់អាស៊ាន - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Vũ Dũng/VOV)

(VOVworld)-នាព្រឹកថ្ងៃទី១៥មេសានៅទីក្រុងហាណូយបានប្រព្រឹត្តទៅពិធីរំលឹកខួប
 លើកទី៦០នៃទិវាបង្កើតធនាធាវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) ថ្ងៃទី២៤
មេសា។ អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc បានចាត់ទុកថា ពាណិជ្ជសញ្ញានិងឋានៈរបស់ BIDV ត្រូវបាន
បញ្ជាក់តាមរយៈរង្វាន់ច្រើនដោយអង្គការអន្តរជាតិមានកិត្យានុភាពប្រគល់ជូន
 ជាពិសេសត្រូវបានធនាគាពិភពលោក​ (WB) វាយតម្លៃជាធនាគាអនុវត្តល្អបំផុតនូវ
គំរោងហិរញ្ញវត្ថុកសិកម្មដែលឧបត្ថម្ភដោយ WB ផងដែរ។ BIDV ក៏ជាធនាគាដំបូង
 នៅវៀតណាមធ្វើការវិនយោគទៅបរទេស រួមចំណែកជម្រុញកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចកិច្ចការបរទេសនៅប្រទេសចំនួន៦ក្នុងនោះមានកម្ពុជានិងឡាវផង។ លោក
Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖

        “ស្តីអំពីយុទ្ធសាស្ត្រនិងទស្សនវិស័យខាងមុខ BIDV ត្រូវជាធនាគាពាណិជ្ជកម្ម
ភាគហ៊ុនធំបំផុតនៅវៀតណាម។ ប៉ុន្តែ ហេតុដូច្នេះក៏ដោយ BIDV គប្បីមានឆន្ទះឆ្ពោះ
 ទៅមុខ មានទស្សនវិស័យយូអង្វែង ទាំងលើក្នុងទីផ្សារជាតិនិងអន្តរជាតិ។​ខ្ញុំស្នើឲ្យ
BIDV មានយុទ្ធសាស្ត្រ ផែនការជារៀង រាល់ឆ្នាំដោយភារកិច្ចនិងគោលដៅជាក់
ស្តែង សំដៅខិតខំប្រឹងប្រែងចូលក្នុង Top ២៥ធនាគាពាណិជ្ជកម្មភាគហ៊ុនធំបំផុត
តំបន់អាស៊ី”។

        ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានប្រគល់ គ្រឿងឥស្សរិយយសពលកម្មថ្នាក់ទី១សម្រាប់ BIDV ។ BIDV ក៏បានរដ្ឋឡាវ និងព្រះរាជា
ណាចក្រកម្ពុជាប្រគល់កិត្តនាមថ្លៃថ្លាផងដែរ៕

ប្រតិកម្មទៅវិញ