|
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំខេត្ត Long An |
(VOVworld)-នារសៀលថ្ងៃទី១៧តុលានៅខេត្ត Long An នាយករដ្ឋមន្ត្រីលោក
Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រីលោក Truong Hoa Binh បានអញ្ជើញជួប
ធ្វើការ ជាមួយថ្នាក់ដឹកនាំខេត្ត Long An។ នៅទីនេះ លោក Nguyen Xuan Phuc បាន
ស្នើឲ្យ ខេត្ត Long An បន្តអនុវត្តការបង្កើតតំបន់ឯកវប្បកម្មកសិផលចំណីអាហារ
ស្អាតនិង កសាងពាណិជ្ជសញ្ញាខ្លាំងមិនត្រឹមតែសម្រាប់តំបន់នេះដោយឡែកប៉ុណ្ណោះ
ទេ ថែម ទាំងបង្កើតពាណិជ្ជសញ្ញាខ្លាំងសម្រាប់តំបន់វាលសណ្តរទន្លេ Cuu Long ទាំង
មូល ទៀតផង។ ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន
ប្រគល់ ភារកិច្ចសម្រាប់ខេត្តគឺដល់ឆ្នាំ២០១៨ត្រូវម្ចាស់ការបាននូវថវិការដោយខ្លួនឯង
ជំនួសឲ្យការទទួល ជំនួយពីមជ្ឈឹម៕