នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតនិងរដ្ឋមន្រ្តីពាណិជ្ជកម្មនិងវិនិយោគបរទេសគុយបា

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត លោក F.M Al Suwelim។
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ទទួលជួបឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីតនិងរដ្ឋមន្រ្តីពាណិជ្ជកម្មនិងវិនិយោគបរទេសគុយបា - ảnh 1នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត លោក F.M Al Suwelim (រូបថតៈ TTXVN)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងចង់អោយប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ពាណិជ្ជកម្ម ពលកម្ម វិនិយោគនិងវិស័យផ្សេងៗទៀត ដែលប្រទេសទាំងពីរមានឧត្តមភាព។ ដោយចាត់ទុកថា សក្កានុភាពសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅធំធេងណាស់ នា យករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូត លោកឯកអគ្គរដ្ឋទូតនឹងសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ អោយកាន់តែខ្លាំងក្លាថែមទៀត។ លោកនាយករដ្ឋមន្ត្រីបានស្នើអោយប្រទេសទាំងពីរ សម្របសម្រួលយ៉ាងល្អ ព្រមទាំងគាំទ្រគ្នាទៅវិញទៅមក នៅបណ្តាវេទិការពហុភាគី។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ ជាឆ្នាំសំខាន់សម្រាប់ប្រទេសទាំងពីរ ខណៈដែលវៀតណាជាប្រធានអាស៊ាននិងអារ៉ាប៊ីសាអ៊ូឌីត និងមានបំណង ចង់អោយប្រទេសទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។

ក៏នារសៀលថ្ងៃទី ១០ ខែកញ្ញា អញ្ជើញថ្លែងមតិក្នុងពិធីទទួលជួបជាមួយលោក Rodrigo Malmierca Diaz រដ្ឋមន្ត្រីពាណិជ្ជកម្មនិងវិនិយោគបរទេសគុយបា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានប្រសាសន៍ថា “វៀតណាមត្រៀមជាស្រេច ចែករំលែកជាមួយគុយបា អំពីសមិទ្ធិដែលទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លើសពីនេះទៅទៀត វៀតណាមនឹងបន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយគុយបា និងជំរុញសហគ្រាសវៀតណាមធ្វើការវិនិយោគចូលគុយបាផងដែរ។ លោកនាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា វៀតណាមគាំទ្រជានិច្ច បុព្វហេតុនៃការតស៊ូដ៏សុច្ចរិតរបស់ប្រជាជនគុយបានិងគាំទ្រនូវគោលជំហររបស់គុយបានៅឯវេទិកាអង្គការសហប្រជាជាតិ៕

ប្រតិកម្មទៅវិញ