|
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតមណ្ឌល Hai Phong |
(VOVworld)-នាព្រឹកថ្ងៃទី៣សីហានៅទីក្រុង Hai Phong ភាគខាងជើងវៀតណាម
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញ ជួប
ប្រាស្រ័យជាមួយអ្នកបោះឆ្នោតនិងជូនដំណឹងនូវលទ្ធផលកិច្ចប្រជុំលើកទី១ រដ្ឋ
សភាវៀតណាមនីតិកាលទី១៤ ព្រមទាំងផ្ទៀងស្តាប់ ផ្លាស់ប្តូលើខ្លឹមសារ សំខាន់ៗ
ដែលអ្នកបោះឆ្នោតនៅក្រុង Hai Phong កំពុងផ្តោតការយកចិត្តទុកដាក់ ។ នៅទីនេះ
អ្នកបោះឆ្នោតក្រុង Hai Phong បានវាយតម្លៃខ្ពស់និងគាំទ្រ នូវ អនុសាសន៍របស់នា
យករដ្ឋមន្ត្រី ស្តីពីការប្តេជ្ញាកសាងរដ្ឋាភិបាលស្ថាបនា តម្លាភាព ធ្វើសកម្មភាពនិង
បម្រើប្រជាជន។លោក Nguyen Xuan Phuc លើកមតិថា៖
“ខ្ញុំជំរាបជូនអ្នកបោះឆ្នោតថា ការស្ថាបនា ការអភិវឌ្ឍន៍ តម្លាភាព និងធ្វើ
សកម្មភាពបម្រើប្រជាជន គឺត្រូវបានជ្រួតជ្រាបពីមជ្ឈឹមទៅដល់តំបន់ ពោលគឺ
ប្រព័ន្ធទាំងមូលត្រូវធ្វើសកម្មភាព ដោះយកឧបស័គ្គដើម្បីប្រជាជននិងអង្គភាព
អាជីវកម្មនឹងនរចិត្តអភិវឌ្ឍន៍ធ្វើអាជីវកម្ម កសាងប្រទេសជាតិ។ហើយតម្លាភាព
គឺ ភាពគ្មានអំពើពុកសលួយនិងបើកចំហររាល់បញ្ហាជាមួយប្រជាជន បម្រើប្រជា
ជន ។ យើងខ្ញុំចង់នាំប្រការទាំងអស់នេះផ្សព្វផ្សាយដើម្បីរដ្ឋអំណាចគ្រប់ជាន់ថ្នាក់
បម្រើប្រជាជនឲ្យបានល្អថែមទៀត ជាពិសេសគឺប្រព័ន្ធរដ្ឋអំណាចមូលដ្ឋាន”។
ស្តីពីបញ្ហាកសាងជនបទថ្មី នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន
ដាក់ចេញនូវវិធានការកែទម្រង់បែបបទរដ្ឋបាល កាត់បន្ថយចំណាយសម្រាប់អង្គ
ភាពអាជីវកម្ម និងមានកម្មវិធីជាក់ស្តែងជួយឧបត្ថម្ភអង្គភាពអាជីវកម្ម៕