នាយករដ្ឋមន្រ្តីបានផ្តាំផ្ញើលោក Park Hang-seo ក្រុមគ្រូបង្វឹកនិងក្រុមកីឡាករជម្រើសជាតិវៀតណាមថា ពេលបានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយក្លាយជាក្រុមខ្លាំងមួយក្នុងចំណោមក្រុមខ្លាំងជាងគេទាំងប្រាំបី នៅក្នុងទ្វីប គឺជាការលើកទឹកចិត្តយ៉ាងខ្លាំង។ នាយករដ្ឋមន្ត្រីបានជូនពរឲ្យកីឡាករត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយនឹងអារម្មណ៍ស្រស់ស្រាយ សាមគ្គីភាព និងបន្តរីកសាយភាយនូវស្មារតីរបស់វៀត ណាមដូចរាល់ការប្រកួតកន្លងមក។
សូមជម្រាបថា នៅវេលាម៉ោង ៨ យប់ ថ្ងៃទី ២៤ ខែមករា ក្រុមជម្រើសជាតិ វៀតណាមនឹងជួបជាមួយក្រុមជម្រើសជាតិជប៉ុន ក្នុងវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ ASIAD ២០១៩ បន្ទាប់ពីបានយកឈ្នះហ្ស៊កដានី ៤-២ ក្នុងវគ្គ១/៨ ផងដែរ៕