ប្រជាជនអ៊ុយក្រែនជម្លៀសចេញពីរដ្ឋធានីគៀវ។ (រូបថត៖ AFP/TTXVN) |
ជាក់ស្តែង អាជ្ញាធរមូលដ្ឋាននៅរុស្ស៊ី នឹងទទួលប្រជាជនដែលជម្លៀសចេញពីជម្លោះនៅ Donbass ក្នុងកូតាដែលបានព្រមព្រៀងគ្នា ដោយផ្តល់អាទិភាពដល់សាច់ញាតិរបស់ពលរដ្ឋរុស្ស៊ី និងអ្នកស្រុកដែលរស់នៅក្នុងតំបន់ទាំងនេះ។
ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានប៉ាន់ប្រមាណថា គិតត្រឹមថ្ងៃទី ១១ ខែមីនា មានមនុស្សជិត ២,៦លាននាក់ត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីពេលដែលរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន ដែលភាគច្រើនបានភៀសខ្លួនទៅកាន់ប្រទេសប៉ូឡូញ ហើយមនុស្សជាង ១០៥.០០០នាក់បានភៀសខ្លួនទៅកាន់រុស្ស៊ី។
នៅថ្ងៃទី ១២ ខែមីនានេះដែរ រដ្ឋសភាប៉ូឡូញបានអនុម័តលើព្រាងច្បាប់ជួយឧបត្ថម្ភប្រជាជនអ៊ុយក្រែន ដែលត្រូវជម្លៀសចេញដោយសារសង្គ្រាម។ ព្រាងច្បាប់នេះ ចាំបាច់ត្រូវបានប្រធានាធិបតីប៉ូឡូញ អនុម័តដើម្បីអាចចូលជាធរមាន។ យោងតាមស្ថាប័នការពារព្រំដែនប៉ូឡូញ គិតត្រឹមថ្ងៃទី ១២ ខែមីនា ប្រទេសនេះបានទទួលជនភៀសខ្លួនជិត ១,៦ លាននាក់ ពីប្រទេសអ៊ុយក្រែន៕