នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារ ជាតិថៃ

Chia sẻ
(VOVworld) – នាព្រឹកថ្ងៃទី ១៤ មករា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល
វៀតណាម​ លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះ
ការសន្ទនារវាងរដ្ឋមន្ត្រីក្រសួងការពារ ជាតិថៃ នាយឧត្តមសេនីយ៍
Prawit Wongsuwon និងសមភាគីវៀតណាម លោក Phung Quang
Thanh ព្រមទាំង សង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលវៀតណាមគាំទ្របណ្ដា សកម្មភាពសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេស
ទាំង ២ ។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារ ជាតិថៃ - ảnh 1
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទទួលជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងការពារ ជាតិថៃ
 (Image: VNA)


(VOVworld) – នាព្រឹកថ្ងៃទី ១៤ មករា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​
លោក Nguyen Tan Dung បានវាយតំលៃខ្ពស់ចំពោះការសន្ទនារវាងរដ្ឋមន្ត្រី
ក្រសួងការពារ ជាតិថៃ នាយឧត្តមសេនីយ៍ Prawit Wongsuwon និងសមភាគី
វៀតណាម លោក Phung Quang Thanh ព្រមទាំង សង្កត់ធ្ងន់ថា៖ រដ្ឋាភិបាល
វៀតណាមគាំទ្របណ្ដា សកម្មភាពសហប្រតិបត្តិការរវាងក្រសួងការពារជាតិ
នៃប្រទេសទាំង ២ ។ លោក Nguyen Tan Dung ក៏បានស្នើរឲ្យភាគីទាំង ២ បន្តសហប្រតិបត្តិការក្នុងការយាមល្បាត រួមនៅសមុទ្រ បង្កើតក្រុមការងា
ស្តិអំពីការដោះស្រាយបញ្ហាទាក់ទិកដល់សកម្មភាពនេសាទរវាងប្រទេស
ទាំង ២។ ស្តីអំពីវិស័យផ្សេងៗទៀត លោក នាយករដ្ឋមន្ត្រីវៀតណាម បានស្នើរ
ឲ្យថៃខំប្រឹងប្រែងជាមួយវៀតណាមនិងបណ្ដាសមាជិកផ្សេងៗរបស់អាស៊ាន
ជំរុញការអនុវត្តបណ្ដាគោលដៅរបស់សមាគម។ ទន្ទឹមនឹងនោះ លោក Nguyen
Tan Dung ក៏បានស្នើរឲ្យភាគីទាំង ២ សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម
វិនិយោគ ទេសចរណ៍ ជាដើម ឲ្យខ្លាំងក្លាថែមទៀត។

មុននោះនាព្រឹកថ្ងៃទី១៤មករា គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារជាតិ ថៃដឹកនាំដោយឧត្តមសេនីយ៍ Prawit Wongsuwon បានមានជំនួបសន្ទនាជាមួយ​គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោក
រដ្ឋមន្ត្រី ឧត្តមសេនីយ៍ Phung Quang Thanh ។ នៅទីនេះ ថ្នាក់ដឹកនាំនៃភាគីទាំង​ពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសហប្រតិបត្តិការវិស័យយោធាទ្វេភាគី
នាពេលកន្លងទៅ និងពិភាគ្សាអំពីវិធានការជម្រុញទំនាក់ទំនងការពារជាតិលើ
បណ្តាវិស័យដូចជា ផ្លាស់ប្តូរគណៈប្រតិភូ បណ្តុះបណ្តាលកម្មាភិបាល និងយាម ល្បាតរួមលើសមុទ្រជាដើម។

ប្រតិកម្មទៅវិញ