ទិដ្ឋភាពនៃជំនួប (រូបថតៈ VGP) |
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានជូនពរចំពោះរាល់សមិទ្ធិដែលបក្សប្រជាជនបដិវត្តន៍ឡាវ ព្រមទាំងការគ្រប់គ្រងរបស់រដ្ឋាភិបាលក៏ដូចជាការឃ្លាំមើលប្រកបដោយប្រសិទ្ធភាពរបស់រដ្ឋសភាឡាវ។ ភាគីទាំងពីរក៏បានឯកភាព បង្កើនជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ជាពិសេសគឺតភ្ជាប់វិស័យគមនាគម ន៍និងដឹកជញ្ជូន ថាមពលជាដើម។ ជាពិសេស ភាគីទាំងពីរបានយល់ព្រមលើកកម្ពស់គុណភាព សហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល ជម្រុញការផ្សព្វផ្សាយ អប់រំឲ្យជំនាន់យុវ ជននៃប្រទេសទាំងពីរ អំពី ទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ។
អញ្ជើញអះអាងថា សំណង់វិមានរដ្ឋសភាថ្មីរបស់ឡាវជាគម្រោងការសំខាន់ពិសេស នា យករដ្ឋមន្ត្រី បានឲ្យដឹងថា វៀតណាមបានកសាងយន្តការពិសេសនិងកំពុងជម្រុញល្បឿននៃគម្រោងការនេះ។ នាយករដ្ឋមន្ត្រីជឿជាក់ថា ដោយការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរនោះ សំណង់នឹងសម្រេចទាំងស្រុងតាមកាលកំណត់ ធានាគុណភាពនិងក្លាយទៅជានិមិត្តរូបនៃទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ៕