នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន

Chia sẻ

(VOVWORLD) - នៅក្នុងជំនួបទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាថ្ងៃទី១៣ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាព បន្តបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេស ជម្រុញការចុះហត្ថ លេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជាយ៉ាងឆាប់ៗ។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន (រូបថតៈ chinhphu.vn) 

នាយករដ្ឋមន្ត្រីទាំងពីររូបបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ក្នុងការអនុវត្តការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែននាពេលកន្លងទៅ និងព្រមព្រៀងគ្នាដឹកនាំគណៈកម្មាធិការចម្រុះ ទទួលបន្ទុកខ័ណ្ឌសីមានិងបោះ បង្គោលព្រំដែនរបស់ប្រទេសទាំងពីរឲ្យបង្កើនការជួបប្រាស្រ័យ ផ្លាស់ប្តូរមតិ សំដៅដោះស្រាយរាល់ការជំពាក់ជំពិន និងពន្លឿនការអនុវត្តដើម្បីឱ្យការងារដ៏សំខាន់នេះអាចត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរនៃប្រទេសទាំងពីរ ក្នុងការដោះស្រាយឯកសារច្បាប់សម្រាប់ជនវៀតណាមនៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រីវៀតណាម  បានស្នើសុំឲ្យភាគីកម្ពុជា យកចិត្តទុកដាក់ និងអនុលោមដោយសមស្របតាមបទបញ្ជាដែលពាក់ព័ន្ធនានាដើម្បីផ្តល់ការជួយឧបត្ថម្ភជាក់ស្តែងដល់ប្រជាជនដើមកំណើតវៀតណាមដើម្បីរស់នៅដោយសន្តិភាពនៅកម្ពុជា ដើម្បីរួមចំណែកជាវិជ្ជមានចំពោះភាពរុងរឿងនៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានធ្វើឯកភាពជាឯកច្ឆន្ទនូវសកម្មភាពអប អរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃជ័យជម្នះ ៧មករា (07/01/1977 / 01/2019) និង ជួយឲ្យប្រជាជនគ្រប់ស្រទាប់នៃប្រទេសទាំងពីរយល់ពីអត្ថន័យនិងសារៈសំខាន់នៃជ័យជំនះជាប្រវត្តិសាស្ត្រនេះ តាមនោះមានការទទួលខុសត្រូវរបស់ខ្លួនក្នុងការរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីផងដែរ៕

ប្រតិកម្មទៅវិញ