នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc អញ្ជើញជួបសវនាការជាមួយប្រធានាធិបតីរ៉ូម៉ានី Klaus Iohannis (រូបថតៈ TTXVN) |
នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីវៀតណាម មានបំណងថា ក្នុងអាណត្តិ កាន់ដំណែងជាប្រធានប្តូរវេណរបស់ EU នារយៈពេល៦ខែដើមឆ្នាំ២០១៩នេះ រ៉ូម៉ានីនឹងបន្តគាំទ្រវៀតណាមចំពោះការចុះហត្ថលេខានិងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី វៀតណាម - EU (EVFTA) និង កិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA) ផងដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏មានបំណងចង់ឲ្យភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យដែលវៀតណាមមានតម្រូវការនិងរ៉ូម៉ា នីមានឧត្តមភាព ដូចជា ប្រេងឧស្ម័ន កសិកម្ម កែច្នៃម្ហូបអាហារជាដើម។ ជាពិសេស ពង្រីកទំនាក់ទំនងកាន់តែទូលំទូលាយលើវិស័យពលកម្ម ការអប់រំបណ្តុះបណ្តាល វប្ប ធម៌ទេសចរណ៍ សន្តិសុខ ការពារជាតិ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផងដែរ។
អញ្ជើញជាការឆ្លើយតប ប្រធានាធិបតីលោក Klaus Iohannis បានអះអាងថា រ៉ូម៉ានីមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងប្រទេសទាំងពីរ ព្រមទាំងបានសង្កត់ធ្ងន់ថា រ៉ូម៉ានីគាំទ្រការបង្កើនទំនាក់ទំនងរវាងវៀតណាមនិង EU ព្រមទាំងលើកឡើងថា នឹងជំរុញការចុះហត្ថលេខាលើ EVFTA ក៏ដូចជា EVIPA ក្នុងអំឡុងពេលរ៉ូម៉ានីកាន់ដំណែងជាប្រធាន EU ប្តូរវេណជាពុំខាន។
ក្នុងជំនួបនេះ ប្រធានាធិបតី Klaus Iohannis និងនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានឯកភាពគ្នា ជំរុញសកម្មភាពរវាងក្រសួង ស្ថាប័ននៃប្រទេសទាំងពីរ ឲ្យបានខ្លាំងក្លាថែមទៀត សំដៅនាំមកនូវលទ្ធផលជាក់ស្តែង ចំទៅនឹងឱកាសដែលប្រទេសទាំងពីរ រៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបង្កើតទំនាក់ទំនងការទូតនាឆ្នាំ២០២០។ ថ្នាក់ដឹកនាំទាំងពីររូបបានអះអាងថា ប្រទេសទាំងពីរ នឹងបន្តរួមសហការគ្នាយ៉ាងស្អិតរមូត លើបណ្តាវេទិកាពហុភាគីដែលប្រទេសទាំងពីរជាសមាជិកភាព ដូចជា អង្គការសហប្រជាជាតិនិង ASEM ផងដែរ។
នា យករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបសវនាការជាមួយប្រធានាធិបតីរ៉ូម៉ានី Klaus Iohannis |
ក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានព្រឹទ្ធសភារ៉ូម៉ានី Călin Popescu Tăriceanu។ នៅឯជំនួបនេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ចំណែកឯប្រធានព្រឹទ្ធសភារ៉ូម៉ានី Călin Popescu Tăriceanu មានបំណងបង្កើនថែមទៀត ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងរ៉ូម៉ានីនិងវៀតណាម ព្រមទាំងបង្កើនទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរផងដែរ។
លោកប្រធានព្រឹទ្ធសភារ៉ូម៉ានីបានលើកច្បាស់ថា រ៉ូម៉ានីគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចព្រមព្រៀង EVFTA ក៏ដូចជា EVIPA ហើយកំពុងជំរុញដំណើរការនៃការពិនិត្យឡើងវិញភាសាច្បាប់ ដើម្បីកិច្ចព្រមព្រៀងនេះនឹងបានចុះហត្ថលេខាយ៉ាងឆាប់ៗនាពេលខាងមុខ។ លោកប្រធាន Călin Popescu Tăriceanu បានចាត់ទុកថា ភាគីទាំងពីរ គប្បីជំរុញថែមទៀតកិច្ចសហប្រតិបត្តិការលើបណ្តាវិស័យមានសក្កានុពលដូច ជា កសិកម្ម និងពាណិជ្ជកម្មជាដើម ដើម្បីឆ្ពោះទៅ គោលដៅទទទួលបានតម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគីឡើងដល់១ពាន់លានដុល្លារអាមេរិក។ ម្យ៉ាងវិញទៀត រ៉ូម៉ានីមានបំណង ទទួលនិស្សិតវៀតណាមនិងបើកទូលាយការអនុញ្ញត្តិឲ្យពលករវៀតណាមទៅធ្វើការនៅរ៉ូម៉ានីផងដែរ។
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ក្នុងថ្ងៃទី១៥ខែមេសានេះតែម្តង នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមនិងថ្លែងមតិនៅក្នុងវេទិកាធុរកិច្ចវៀតណាម-រ៉ូម៉ានី ដោយមានការចូលរួមរបស់សហគ្រាសជួរមុខរបស់វៀតណាមចំនួន២០០ និងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរបស់ខេត្តមួយចំនួនរបស់វៀតណាមនិងរ៉ូម៉ានី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងតំបន់នីមួយៗនៃប្រទេសទាំងពីរ៕