នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញលើកឡើងពីស្ថានភាពសេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិ (រូបថតៈ VGP/The Phong) |
អញ្ជើញថ្លែងនៅក្នុងជំនួបសំណេះសំណាល នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានស្នើឲ្យបណ្ដាតំបន់អនុវត្តនូវវិធានការដើម្បីរក្សាស្ថិរភាពនយោបាយ-សង្គម ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងរួមដៃនាំប្រទេសវៀតណាមក្លាយទៅជាប្រទេសអភិវឌ្ឍន៍មួយនាឆ្នាំ២០៤៥។
ថ្លែងទៅកាន់កម្មាភិបាលជាន់ខ្ពស់ដែលចូលនិវត្តន៍ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc មានបំណងចង់ឲ្យកម្មាភិបាលចូលនិវត្តន៍ទាំងអស់បន្តធ្វើជាគំរូល្អក្នុងបណ្តាចលនាប្រឡងប្រណាំង ស្នេហាជាតិ ធ្វើជាគំរូល្អសម្រាប់កូនចៅនិងសហគមន៍ត្រាប់តាម រួមចំណែកបង្កើតឲ្យមានស្មារតីប្រឡងប្រណាំងក្នុងតំបន់ រួមបញ្ចូលទៅក្នុងការអភិវឌ្ឍប្រទេសជាតិ៕