នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៅបំពេញទស្សនកិច្ចនៅជប៉ុន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១០ មិថុនា នាយករដ្ឋមន្ត្រីម៉េឡេស៊ី លោក Mahathir Mohamad បានមកកាន់ជប៉ុន ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសនេះក្នុងរយៈពេល ៣ ថ្ងៃ។ 
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៅបំពេញទស្សនកិច្ចនៅជប៉ុន - ảnh 1 នាយករដ្ឋមន្ត្រីម៉ាឡេស៊ីទៅបំពេញទស្សនកិច្ចនៅជប៉ុន

នាថ្ងៃទី ១០ មិថុនា នាយករដ្ឋមន្ត្រីម៉េឡេស៊ី លោក Mahathir Mohamad បានមកកាន់ជប៉ុន ចាប់ផ្តើមដំណើរទស្សនកិច្ចនៅប្រទេសនេះក្នុងរយៈពេល ៣ ថ្ងៃ។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋមន្ត្រីម៉េឡេស៊ី លោក  Mahathir Mohamad នឹងអញ្ជើញចូលរួមសន្និសីទស្តីពីអនាគតទ្វីបអាស៊ីដែល កាសែត Nikkei Shimbun រៀបចំឡើង។ តាមគំរោង នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនឹង ជួបចរចាទ្វេភាគីជាមួយសមភាគីជប៉ុន លោក Shinzo Abe នៅខាងក្រៅ សន្និសីទ។  ក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសម៉ាឡេស៊ីបានឲ្យដឹងថា៖ ដំណើរទស្សនកិច្ចលើកនេះរបស់នាយករដ្ឋមន្ត្រី Mahathir Mohamad នឹងធ្វើ ឲ្យលេចធ្លោគោលនយោបាយបច្ចុប្បន្នរបស់ម៉ាឡេស៊ីចំពោះជប៉ុននិងប្រទេសផ្សេងៗទៀតក្នុងតំបន់ ពិសេសទាក់ទិនដល់ការវិនិយោគពីបរទេសនិងពាណិជ្ជកម្ម៕ 

ប្រតិកម្មទៅវិញ