នាយករដ្ឋមន្ត្រីម៉ូសំប៊ិកទៅទស្សនកិច្ចនៅគណៈកម្មាធិការជាតិទប់ទល់នឹងគ្រោះធម្មជាតិនិងជួយសង្គ្រោះវៀតណាម |
(VOVworld) – នារសៀលថ្ងៃទី ៣១ កក្កដា នៅទីក្រុងហាណូយ គណៈប្រតិភូ ជាន់ខ្ពស់សាធារណៈរដ្ឋម៉ូសំប៊ិកដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Carlos Agostinho do Rosario បានអញ្ជើញទៅទស្សនកិច្ចការងារនៅគណៈកម្មាធិការ ជាតិទទួលបន្ទុកការទប់ទល់នឹងគ្រោះធម្មជាតិនិងជួយសង្គ្រោះវៀតណាម។ ថ្លែង មតិក្នុងជំនួបធ្វើការ អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម អនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការជាតិទទួលបន្ទុកការទប់ទល់នឹងគ្រោះធម្មជាតិនិងជួយ សង្គ្រោះវៀតណាម ឧត្តមសេនីយ៍ឯក Pham Ngoc Minh បានសង្កត់ធ្ងន់ថា៖ រដ្ឋាភិបាលជានិច្ចកាលយកចិត្តទុកដាក់ដល់ការងារទប់ទល់នឹងគ្រោះធម្មជាតិ និងការជួយសង្គ្រោះសំដៅកាត់បន្ថយមហន្តរាយដោយគ្រោះធម្មជាតិ។ នាយករដ្ឋមន្ត្រីម៉ូសំប៊ិក លោក Carlos Agostinho do Rosario បានចាត់ទុកថា៖ នាពេលខាងមុខ គណៈកម្មាធិការទទួលបន្ទុកការទប់ទល់នឹងគ្រោះធម្មជាតិនិង ជួយសង្គ្រោះវៀតណាមបង្កើនកិច្ចសហប្រត្តិបត្តិការជាមួយម៉ូសំប៊ិកក្នុងការស្វែង យល់រូបសណ្ឋានរៀបចំការទប់ទល់នឹងគ្រោះធម្មជាតិគ្រប់ប្រភេទ ជាពិសេសគឺ ចែករំលែកបទពិសោធន៍ក្នុងសកម្មភាពទប់ទល់នឹងគ្រោះធម្មជាតិនិងគ្រោះអាសន្នក្នុងការធ្វើអាជីវកម្មផលរ៉ែ៕