នាយករដ្ឋមន្ត្រី៖ផ្នែកសុខាភិបាលត្រូវផ្អែកទៅលើការពេញចិត្តរបស់អ្នកជំងឺជាគោលដៅសំខាន់បំផុត

Chia sẻ
(VOV)_​នារសៀលថ្ងៃទី១២មករា នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញចូលរួមសន្និសីទអនឡាញ​ អនុវត្តភារកិច្ចឆ្នាំ ២០១៧របស់ក្រសួងសុខាភិបាល។ ថ្លែងមតិនៅក្នុងសន្និសីទ នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc ​វាយតំលៃខ្ពស់លទ្ធផលដែលផ្នែក​សុខាភិបាលទទួលបានក្នុងឆ្នាំកន្លងទៅ។
នាយករដ្ឋមន្ត្រី៖ផ្នែកសុខាភិបាលត្រូវផ្អែកទៅលើការពេញចិត្តរបស់អ្នកជំងឺជាគោលដៅសំខាន់បំផុត - ảnh 1
នាយករដ្ឋមន្ត្រី៖ផ្នែកសុខាភិបាលត្រូវផ្អែកទៅលើការពេញចិត្តរបស់អ្នកជំងឺជាគោលដៅសំខាន់បំផុត

          (VOV)_​នារសៀលថ្ងៃទី១២មករា នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc ឧប
នាយករដ្ឋមន្ត្រី លោក Vu Duc Dam បានអញ្ជើញចូលរួមសន្និសីទអនឡាញ​ អនុវត្តភារ
កិច្ចឆ្នាំ ២០១៧របស់ក្រសួងសុខាភិបាល។ ថ្លែងមតិនៅក្នុងសន្និសីទ នាយករដ្ឋមន្ត្រី 
លោកNguyen Xuan Phuc ​វាយតំលៃខ្ពស់លទ្ធផលដែលផ្នែក​សុខាភិបាលទទួលបានក្នុង
ឆ្នាំកន្លងទៅ។ ស្ដីអំពីភារកិច្ចក្នុងឆ្នាំ២០១៧ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc
បានសង្កត់ធ្ងន់ថា៖

          “ ខ្ញុំស្នើអោយផ្នែកសុខាភិបាល ត្រូវបន្តផ្លាស់ប្តូរថ្មី លើកកំពស់គុណភាពសកម្ម
ភាព ឆ្ពោះទៅគោលដៅគ្រប់គ្រង ថែទាំសុខភាពសំរាប់ជនគ្រប់រូប។ កម្មវិធី ​វេជ្ជបណ្ឌិ
គ្រួសារគឺត្រឹមត្រូវណាស់ ប៉ុន្តែត្រឹមត្រូវចំពោះតែទីក្រុង និងទីរួមស្រុក​​ប៉ុណ្ណោះ។ នៅជន
បទ តំបន់ព្រៃភ្នំ គឺកម្មវិធីវេជ្ជបណ្ឌិតគ្រួសារមិនសមស្របជា​មួយស្ថានភាពនៅវៀត
ណាមទេ។”

          លោកនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា៖ បេសកកម្មខ្ពង់ខ្ពស់បំផុតរបស់
ផ្នែកសុខា​ភិបាលគឺថែទាំសុខភាពដែលជាទ្រព្យសម្បត្តិថ្លៃថ្លាបំផុតរបស់មនុស្ស និង
សង្គមទាំងមូល។​ដូច្នេះ ​ផ្នែកសុខាភិបាលត្រូវផ្អែកទៅលើការពេញចិត្តរបស់អ្នកជំងឺ
ជាគោលដៅសំខាន់បំផុត៕

ប្រតិកម្មទៅវិញ