|
នាយករដ្ឋមន្ត្រីបានបញ្ជាដាក់ឲ្យដំណើរការស្ពានវែងបំផុតនៅវៀតណាម (VOV) |
Vovworld-នាព្រឹកថ្ងៃទី៨មិថុនានៅទីរួមខេត្ត son Tay ទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានបញ្ជាដាក់ឲ្យដំណើរការ
ស្ពាន Vinh Thinh លើផ្លូវជាតិលេខ 2C ជាមួយប្រវែងច្រើនបំផុតនាបច្ចុប្បន្នឆ្លង
ទន្លេ Hong តភ្ជាប់ខេត្ត Vinh Phuc ជាមួយរដ្ឋធានីហាណូយ។ នេះជាស្ពានបេតុង
ឆ្លងទន្លេមានប្រវែង៥៤៨៧ម៉ែត្រ វែងបំផុតនៅវៀតណាមពីមុនមក។ គំរោងការ
មានចំនួនទុនវិនិយោគ១៣៧លានដុល្លារពីប្រភពទុន ODA របស់កូរ៉េខាងត្បូង
និងទុនរដ្ឋាភិបាល។
ថ្លែងមតិនៅពិធីដាក់ឲ្យដំណើរការ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
សង្កត់ធ្ងន់ថា ស្ពាន Vinh Thinh ជាសំណង់មានអត្ថន័យសំខាន់ក្នុងដំណើរការ
ឧស្សាហូបនីយកម្ម-ទំនើបភាវូបនីយកម្មអភិវឌ្ឍន៍សេដ្ឋកិច្ចវប្បធម៍សង្គម ធានាការពារជាតិសន្តិសុខគមនាគមន៍។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើក
ច្បាស់ថា៖
“ខ្ញុំស្នើរផ្នែកគមនាគមន៍ដឹកជញ្ជូន ទីក្រុងហាណូយ ខេត្ត Vinh Phuc ក៏ដូចជាខេត្តក្រុមនានាក្នុងទូទាំងប្រទេសរួមប្រឡងប្រណាំងខំប្រឹងប្រែងកសាងនិង
ដាក់ឲ្យដំណើរការលឿង ធានាគុណភាពប្រសិទ្ធភាពសំណង់ជាច្រើនថែមទៀតក្នុងដំណើរការកសាងហេដ្ឋានរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម៕”