![នាយករដ្ឋមន្ត្រីបញ្ជាបើកការដ្ឋានសាងសង់គំរោងការឆ្លងសមុទ្រធំបំផុតនៅវៀតណាម - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_02_15/thủ tướng phát lệnh khởi công dự án (2).jpg) |
នាយករដ្ឋមន្ត្រីបញ្ជាបើកការដ្ឋានសាងសង់គំរោងការឆ្លងសមុទ្រធំបំផុតនៅវៀតណាម (VOV) |
Vovworld-នាព្រឹកថ្ងៃទី១៥កុម្ភៈនៅខ័ណ្ឌ Hai An ទីក្រុង Hai Phong នាយករដ្ឋមន្ត្រី
វៀតណាមលោក Nguyen Tan Dung បានបញ្ជាបើកការដ្ឋានសាងសង់គំរោងការផ្លូវ
រថយន្ត Tan Vu-Lach Huyen ក្នុងនោះមានស្ពានឆ្លងសមុទ្រមានប្រវែង៥,៤គីឡូម៉ែត្រ។ នេះជាស្ពានឆ្លងសមុទ្រវែងបំផុតនៅវៀតណាមនិងជាស្ពានមួយក្នុងចំណោមស្ពាន
ឆ្លងសមុទ្រធំបំផុតអាស៊ី-អាគ្នេយ៍។ ថ្លែងមតិនៅពិធីនេះ នាយករដ្ឋមន្ត្រី Nguyen Tan
Dung បានសង្កត់ធ្ងន់ថា៖
“នាពេលខាងមុខ យើងនឹងមានផ្លូវល្បឿនលឿន Ha Noi-Hai Phong មិនត្រឹមតែដល់ទីក្រុងប៉ុណ្ណោះទេ ថែមទាំងដល់កំពង់ផែ Lach Huyen ទៀតផង។ Hai Phong ត្រូវកែប្រែផែនការមេ រាប់ទាំងផែនការ Cat Hai, Lach Huyen ដើម្បីក្លាយទៅជាទីក្រុង
ឧស្សាហកម្មសេវាកម្មកំពង់ផែទំនើបអរិយ្យធម៍យ៉ាងចាប់រហ័ស។ រួមជាមួយនោះ Hai
Phong ត្រូវប្រមូលផ្ដុំបណ្ដុះបណ្ដាលប្រភពធនធានមនុស្សជំរុញការទាក់ទាញវិនិយោគ
និងអនុវត្តគំរោងការសំដៅអាជីវកម្មពង្រីកសក្ដានុភាពឧត្តមភាពដើម្បីអភិវឌ្ឍន៍យ៉ាង
លឿននិងចីរភាព៕”