នាយករដ្ឋមន្ត្រី៖ទទួលនិងជំនះពុះពារលើកង្វះខាតដែលបានសមាជិកសភាលើកឡើង

Chia sẻ
(VOVWORLD) -នាព្រឹកថ្ងៃទី៣វិច្ឆិកាបានប្រារព្ធឡើង  កិច្ចប្រជុំសាមញ្ញ របស់រដ្ឋាភិបាល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី រដ្ឋាភិបាល លោកNguyen Xuan Phuc ។ ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី បានវាយតំលៃថា៖
នាយករដ្ឋមន្ត្រី៖ទទួលនិងជំនះពុះពារលើកង្វះខាតដែលបានសមាជិកសភាលើកឡើង - ảnh 1

នាយករដ្ឋមន្ត្រី៖ទទួលនិងជំនះពុះពារលើកង្វះខាតដែលបានសមាជិកសភាលើកឡើង

នាព្រឹកថ្ងៃទី៣វិច្ឆិកាបានប្រារព្ធឡើង  កិច្ចប្រជុំសាមញ្ញ របស់រដ្ឋាភិបាល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រី  រដ្ឋាភិបាល លោកNguyen Xuan Phuc ។ ថ្លែងមតិបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី បានវាយតំលៃថា៖ ក្នុងដំណាក់កាលនេះ ក្រសួង ស្ថាប័ននិងតំបន់ជាច្រើនបានសកម្មជំនះពុះពារលើការលំបាកសាកល្បង កែលំអរបរិយាកាសវិនិយោគ អាជីវកម្ម ជាពិសេសគឺសកម្មបញ្ជាណែនាំ ត្រៀមរៀបចំអោយសប្ដាហ៍ជាន់ខ្ពស់ APEC  ២០១៧ ប្រកបដោយល្អប្រសើរ។រំលឹកឡើងវិញនូវការវាយតំលៃនានានៅក្នុងសម័យប្រជុំលើកទី៤ រដ្ឋសភានីតិកាលទី១៤  នាយករដ្ឋមន្ត្រីបានវាយតំលៃថា៖ស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ចរបស់ប្រទេសជាតិនៅជួបឧបសគ្គជាច្រើន។ លោក បានលើកច្បាស់ថា៖

“ ខ្ញុំស្នើថា៖ត្រូវជំនះពុះពារលើកង្វះខាតភ្លាមដែលបានសមាជិកសភាលើកឡើង។ បញ្ហាមួយចំនួនដែលបានត្រួតពិនិត្យ សន្និដ្ឋាន ឃ្លាំមើល គឺត្រូវដោះស្រាយអោយទាន់ពេលវេលា មិនបាច់រង់ចាំចេញសេចក្ដីសម្រេចចិត្ត ទើបដោះស្រាយឡើយ។”

          នៅទីនេះ រដ្ឋាភិបាលបានពិភាក្សា សម្រេចចិត្តទៅលើខ្លឹមសារសំខាន់ចំនួន១៦ដែលក្នុងនោះមានសេចក្ដីសម្រេចចិត្តលើកដំបូងរបស់រដ្ឋាភិបាលស្ដីអំពីការកសាងយន្តការ គោលនយោបាយសំរាប់ទីក្រុងហូជីមិញ៕

ប្រតិកម្មទៅវិញ