|
នាយករដ្ឋមន្ត្រីត្រួតពិនិត្យការងារហ្វឹកហាត់ត្រៀមខ្លួនជាស្រេចប្រយុទ្ធនៅកងពលតូចកាំជ្រូច |
(VOV)_នារសៀលថ្ងៃទី១៩មេសា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phucបានអញ្ជើញទៅត្រួតពិនិត្យការងារហ្វឹកហាត់ត្រៀមខ្លួនជាស្រេចប្រយុទ្ធរបស់កងពលតូចកាំជ្រូច ចំណុះតំបន់ភូមិភាគទីពីរកងទ័ពជើងទឹកវៀតណាម។ នាយករដ្ឋមន្ត្រីបានត្រួតពិនិត្យផ្ទាល់ការងាររក្សាទុក ប្រើប្រាស់សម្ភារះ និងស្ដាប់របាយការណ៍ស្ដីអំពីសព្វាវុធទំនើបៗរបស់កងពលតូច។
នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីបានអញ្ជើញទៅទស្សនាសារមន្តីរហូជីមិញ នៅខេត្ត Binh Thuan ជាទីកន្លែងដែលលោកប្រធានហូជីមិញបានបង្រៀនមុនពេលចេញទៅបរទេសស្វែងរកមាគា៍ សង្គ្រោះជាតិ៕