នាយករដ្ឋមន្ត្រីជួបសន្ទនាជាមួយសមាគមប្រពៃណី Truong Son |
នារសៀលថ្ងៃទី១០សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានជួបសន្ទនាជាមួយបណ្ដាតំណាងសមាគមប្រពៃណី Truong Son - ផ្លូវហូជីមិញ ដឹកនាំដោយឧត្តមសេនីយ៍ត្រី Vo So ប្រធានសមាគម។ នៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្ដែងនូវក្តីសប្បាយរីករាយ ដែលបានជួបប្រាស្រ័យបណ្ដាឧត្តមសេនីយ៍ វីរជនកងកម្លាំងប្រដាប់អាវុធ អតីតយុទ្ធជនស្ម័គ្រចិត្តរបស់សមាគម។ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ នាយករដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ការដែលអង្គភាព យុទ្ធជន Truong Son បានពង្រីកប្រពៃណី អនុវត្តសកម្មភាពជាក់ស្ដែងជាច្រើន សម្បូរបែប រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ការពារមាតុប្រទេស។នាយករដ្ឋមន្ត្រីបានអោយដឹងថា៖នឹងបន្តបញ្ជាណែនាំរដ្ឋាភិបាល កសាងរដ្ឋាភិបាលស្ថាបនា បំរើប្រជាជន៕