នាយករដ្ឋមន្ត្រីជប៉ុនស្នើឲ្យអាមេរិកនិងកូរ៉េខាងត្បូងរក្សទ្រង់ទ្រងធ្វើសមយុទ្ធរួម |
(VOVworld) – ប្រភពព័ត៌មានមួយរបស់រដ្ឋាភិបាលជប៉ុន នាថ្ងៃទី ៣ កុម្ភៈ បានឲ្យដឹងថា៖ នាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក Shinzo Abe នឹងស្នើឲ្យ អាមេរិកនិងកូរ៉េខាងត្បូងមិនកាត់បន្ថយទ្រង់ទ្រងធ្វើសមយុទ្ធរួម ហើយនឹងដំណើរ ការធ្វើសមយុទ្ធរួមមនេះតាមផែនការសំដៅដាក់សម្ពាធទៅលើ ស.ប.ប.ក. លុប ចោលកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរនិងកាំជ្រួច។ ទីភ្នាក់ងារសារព័ត៌មាន Kyodo ដកស្រង់ប្រភពព័ត៌មានពោលខាងលើថា៖ បញ្ហានេះនឹងត្រូវបានពិភាក្សាពេល ដែលអនុប្រធានាធិបតីអាមេរិក លោក Mike Pence ជួបធ្វើការជាមួយនាយក រដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe នៅទីក្រុងតូក្យូ មុនពេល អញ្ជើញចូលរួម ពិធីបើក Olympic នៅកូរ៉េខាងត្បូង។ ថ្នាក់ដឹកនាំទាំងពីររូបនេះនឹងសម្តែងទស្សនៈ នេះជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ក្នុងជំនួបត្រីភាគីនៅ Pyeongchang៕