ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូអាបេ |
យោងតាមលោកស៊ីនហ្សូអាបេ បានឲ្យដឹងថាការដោះស្រាយប្រកបដោយភាពម្ចាស់ការចំពោះបញ្ហាកូរ៉េខាងជើងគឺមានសារៈសំខាន់សម្រាប់ទាំងជប៉ុននិងកូរ៉េខាងជើង។ ភាគីទាំង២នឹងមិនអាចធ្វើឲ្យប្រះស្រាំនៃការមិនទុកចិត្តគ្នាទៅវិញទៅមកនោះទេ លុះត្រាតែថ្នាក់ដឹកនាំនៃប្រទេសទាំងពីរធ្វើកិច្ចសន្ទនាដោយ ផ្ទាល់ជាមួយគ្នាផងដែរ។ លោក ស៊ីនហ្សូអាបេ បានសម្តែងនូវក្តីសង្ឃឹមថាថ្នាក់ដឹកនាំគីមជុងអ៊ុនអាចលើកឡើងនូវសេចក្តីសម្រេចចិត្តមានលក្ខណៈយុទ្ធសាស្រ្ត និងសកម្ម ដើម្បីនាំមកនូវផលប្រយោជន៍ដ៏ល្អបំផុតដល់ប្រទេសកូរ៉េខាងជើងផងដែរ៕