(VOVworld) – នាយប់ថ្ងៃទី ២១ កុម្ភៈ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិក ក្នុងរយៈពេល ៤ ថ្ងៃ។
នាថ្ងៃទី ២២ កុម្ភៈ នាយករដ្ឋមន្ត្រីជប៉ុន Abe បានជួបសន្ទនាជាមួយប្រធានា
ធិបតីអាមេរិក លោក Barack Obama អំពីបញ្ហាទ្វេភាគីនិងក្នុងតំបន់ ដែលភាគី
ទាំង ២ យកចិត្តទុកដាក់ដូចគ្នា។ នាយករដ្ឋមន្ត្រី Abe បានសង្កត់ធ្ងន់ថា៖ គោល
នយោបាយ កិច្ចការបរទេសយុទ្ធសាស្ត្ររបស់ជប៉ុនគឺបង្កើនទំនាក់ទំនងជាមួយ
អាមេរិកលើ វិស័យសន្តិសុខនិងសេដ្ឋកិច្ចឲ្យខ្លាំងក្លាថែមទៀត។ រីឯខ្លួនវិញ តាម
រយៈកិច្ចព្រមព្រៀងដៃគូរអន្តរប៉ាស្ស៊ីហ្វិក (TPP) អាមេរិកមានគោលបំណងថា៖
ជប៉ុននឹងបើក ទីផ្សានាំចូលសាច់គោ រចយន្ត និង ការធានារ៉ាប់រង់សំរាប់អាមេរិក។
ក្រៅពីនោះ ថ្នាក់ដឹកនាំទាំង ២ រូប ក៏បានពិភាក្សាអំពីបញ្ហាជំលោះរវាងតូក្សូនិង
ប៉េកាំងលើ សមុទ្រ Hoa Tung ក៏ដូចជា កម្មវិធីនុយក្លេអ៊ែររបស់សាធារណៈរដ្ឋ
ប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ផងដែរ៕